
Da
· 2019-03-20
ខេត្តក្រចេះនៅសល់ទឹក២៥លានម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋនៅរដូវប្រាំងឆ្នាំ២០១៩នេះ
0
ខេត្តក្រចេះ៖ ទឹកចំនួន២៥លានម៉ែត្រគូបនៅតាមទំនប់អាងស្តុកទឹកចំនួន២៥កន្លែងនៅទូទាំងខេត្តក្រចេះ កំពុងត្រៀមសម្រាប់ ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក្នុងរដូវប្រាំងនាឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីមន្ទីរឧតុនិយមខេត្តក្រចេះ។
សេចក្តីរាយការបានឲ្យដឹងទៀតថា ដោយសារតែខេត្តក្រចេះ ជាខេត្តនៅតំបន់ប៉ែកឦសានជាប់និងដងទន្លេមេគង្គ សម្បូរដោយដងព្រែកនិងអូរ ទើបធ្វើឲ្យខេត្តនេះប្រឈមមុខតិចតួចប៉ុណ្ណោះជាមួយ និងកម្ដៅបរិយាកាសបង្កឡើងដោយរលកកម្ដៅបាតុភូតអេលនីណូ (El Nino) ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ លោក ហេង រត្នម៉ូនីដា បានប្រាប់ Tnaot news ថា ខេត្តក្រចេះមានទំនប់ធារាសាស្រ្តចំនួន៦២កន្លែង។ រហូតមកទល់នឹងពេលនេះមានទំនប់ជាង៣០កន្លែងត្រូវបានរីងស្ងួត។ តែយ៉ាងណានៅមានទំនប់អាងស្តុកទឹកចំនួន២៥កន្លែង កំពុងតែផ្តល់ទឹកឲ្យប្រជាពលរដ្ឋប្រាស្រ័យជាប្រចាំថ្ងៃ។ ក្នុងអាងស្តុបទឹក១មានសល់ទឹកចំនួនប្រមាណ១លានម៉ែត្រគូប។
លោកប្រធានមន្ទីរបានប៉ាន់ប្រមាណថា ចំនួនទឹកដែលនៅសល់ក្នុងអាងទំនប់ទាំងចំនួន២៥អាង ស្មើរនឹងជា២៥លានម៉ែត្រគូប គឺសមល្មមនឹងផ្តល់ឲ្យប្រជាពលរដ្ឋប្រើប្រាស់បាននៅរដូវប្រាំងឆ្នាំនេះ។ ហើយសព្វថ្ងៃនេះ ទំនប់ទាំងនោះមានខ្លះកំពុងតែបានបើកបង្ហៀរទឹកតិចៗ សម្រាប់ផ្គត់ផ្គង់ទៅប៉ែកខាងក្រោម ដើម្បីឲ្យគោក្របីរបស់ប្រជាពលលរដ្ឋបានផឹក ក៏ដូចជា ការផ្តល់ប្រភពទឹកដល់អណ្តូងផងដែរ។
លោក ហេង រត្នម៉ូនីដា បានប្រាប់ឲ្យដឹងទៀតថា ស្រុកស្នួលជាស្រុកមួយដែលស្ថិតនៅតំបន់ខ្ពង់រាប មិនជាប់និងដងទន្លមេគង្គ។ ស្រុកនេះអាចប្រឈមនិងការខ្វះទឹកសម្រាប់ប្រជាកសិករក្នុងរដូវប្រាំងនេះ។ តែយ៉ាងណាលោកបានណែនាំឲ្យពលរដ្ឋនៅស្រុកមួយនេះ មិនឲ្យបង្កបង្កើនផលស្រូវប្រាំង ដោយសារអាចប្រឈមនិងការខ្វះទឹក។ លោកថា តាមការណែនាំរបស់រដ្ឋមន្រ្តីក្រសួងធនធានទឹក ក៏ដូចជាតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ពីស្ថានភាពអាកាសធាតុក្នុងរដូវប្រាំងមានរយះពេលវែង ដោយសារជួបនូវបាតុភាពពីរលកកម្ដៅបាតុភូតអេលនីណូ (El Nino)។
ជាមួយគ្នានេះ ក្រុមការងារជំនាញរបស់មន្ទីរ បានចុះណែនាំដល់ពលរដ្ឋ ដែលរស់នៅតំបន់ប្រឈមនិងការខ្វះប្រភពទឹកឲ្យពួកគាត់ចេះរក្សាទឹកទុក មិនឲ្យបង្កបង្កើន ផលស្រែប្រាំង។ ពិសេសនោះ ក្រុមការងារបានត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការដឹកជញ្ជូន ទឹក សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋទាំងនោះផងដែរ គឺមិនឲ្យពួកគាត់ រងគ្រោះធ្ងន់ធ្ងរយូរអង្វែងនោះទេ៕ បញ្ញា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រៀនតាមច្បាប់សត្វក្អែក! ឪពុកម្ដាយដែលចាស់ៗ ពេលរស់នៅជាមួយនឹងកូនៗ ឬចៅ អ្នកត្រូវរៀនតាមច្បាប់សត្វក្អែក ទើបជីវិតអ្នកបានស្កប់សុខ និងមានសំណាង

មនុស្សស្រីចាប់ផ្តើមចេះក្បត់និងសាវ៉ា ដោយសារតែហេតុផលទាំង៥យ៉ាងនេះ

អត្ថបទ៖ ការតស៊ូ និងការសម្រេចចិត្តក្នុងជីវិត

មួយជីវិត យើងត្រូវតែមានមិត្ត ៥ ប្រភេទនេះ ទើបយើងមានសំណាង និងមានសេចក្ដីសុខ

យោបល់ទាំងអស់ (0)