
Da
· 2019-07-19
ពិធីបុណ្យស្វានៅប្រទេសថៃ
#ចំនេះដឹង# #ចំណេះដឹង# #អប់រំ និងការងារ#
0
បើអ្នកទៅទស្សនាពិធីបុណ្យទាក់ទងនឹងសត្វជាច្រើននៅជុំវិញពិភពលោក អ្នកនឹងមិនអនុញ្ញាតអោយបោះចំនីអោយសត្វនោះទេ តែយ៉ាងណានៅប្រទេសថៃក៏មានពិធីបុណ្យមួយដែរ ដែលមានឧទ្ទិសដល់សត្វស្វា និងអាចអោយចំណីបានតាមចិត្តផងដែរ។
នៅថ្ងៃអាទិត្យចុងក្រោយនៃខែវិច្ឆិកាឆ្នាំនីមួយៗ ប្រជាពលរដ្ឋនៃទីក្រុងលពបុរី ដែលជាទីក្រុងមួយមានវ័យចាស់ជាងគេនៅក្នុងប្រទេសថៃបានរៀបចំពិធីជប់លៀងដ៏ធំមួយជាពិសេសសម្រាប់សត្វស្វា ដែលរស់នៅទីនោះ។
សត្វស្វាកន្ទុយវែងនេះ រស់នៅក្នុងខេត្តនេះដោយចូលចិត្តឡើងទៅលើប្រាសាទបុរាណ ហើយដើរដោយសេរីតាមដងផ្លូវនៅលពបុរីនេះ នឹងចូលចិត្តស៊ីចំណីគ្រប់យ៉ាងដែលលួចបានពីតាមផ្លូវនឹងឡើងទៅលើតាមខ្សែភ្លើងអគ្គីសនី។ ទោះជាយ៉ាងណាក៏ដោយ សត្វស្វាទាំងនោះត្រូវបានគេចាត់ទុកថាជាស្វានាំមកនូវសំណាងល្អ ដូច្នេះអ្នកស្រុកមិនត្រូវបានអនុញ្ញាតអោយចាប់ ឫធ្វើបាបឡើយ ផ្ទុយទៅវិញ ពួកគេបានរៀបចំពិធីជប់លៀងមួយដើម្បីគោរពកិត្តិយសរបស់សត្វស្វានេះ ហើយអ្នកស្រុកបានតុបតែងលំអផ្ទះរបស់ពួកគេដោយរូបចម្លាក់ផ្លែឈើ ដើម្បីទាក់ទាញទ្រព្យសម្បត្តិ និងភាពចម្រុងចម្រើនពីសត្វនេះផងដែរ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងនៅឯប្រាសាទដែលមានទៅដោយ ផ្លែឈើ សាឡាត់និង អង្ករដំណើបត្រូវបានរៀបចំសម្រាប់ស្វា និងដើម្បីចែករំលែកជាមួយអ្នកចូលរួមពិធីបុណ្យផងដែរ។ ដូចនេះកុំមានការភ្ញាក់ផ្អើលអី បើសត្វនេះនៅលើក្បាលរបស់អ្នក ដើម្បីមកសុំចេកនោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អ្នកបុរាណវិទូ ប៊ុលហ្គារី រកឃើញរូបសំណាក់ បុរាណធ្វើអំពីថ្មម៉ាប មានកម្ពស់ ២ ម៉ែត្រ ក្នុងលូរ៉ូម៉ាំងបុរាណ

ស្រុក Xiuning ខេត្ត Anhui ប្រទេសចិន៖ របាំ Nuo បួងសួងសុំសេចក្តីសុខដើម្បីអបអរទទួលឆ្នាំថ្មីឆ្នាំសកល

វិធីសាស្រ្តលួងលោមគូស្នេហ៍

សញ្ញាទាំង ៣ បង្ហាញថា អ្នកប្រែក្លាយជាមនុស្សរឹងមាំពិតប្រាកដ និងមានសុភមង្គលបំផុត

យោបល់ទាំងអស់ (0)
គ្មានយោបល់