
Mittapheap
· 2019-03-20
៣ទឹកពេញ អេ ហនុមាន រិន ដេវីត ប្រកួតយ៉ាងស្វិតស្វាញទម្រាំរកឃើញអ្នកឈ្នះ
0
ការប្រកួតពានរង្វាន់ទម្ងន់ ៥៤គីឡូក្រាម កាលពីល្ងាចថ្ងៃសៅរ៍ទី១៦ មីនា ២០១៩ កន្លងទៅនេះរវាង អេ ហនុមាន និង រិន ដេវីត ស្វិតស្វាញខ្លាំងមែនទែន វ៉ៃគ្នា៣ទឹកពេញទើបអាចរកបេក្ខភាពឡើងទៅជុំទី២ទៀតបាន។
អ្នកលេងគុនខ្មែរវ័យក្មេងទាំងពីរនាក់នេះ ចាប់ផ្ដើមស្នូរជួងភ្លាម បើកការសម្រុកគ្នាតែម្ដង មានទាំងកណ្ដាប់ដៃ អោបចាក់ជង្គង់ និងទាត់។ ទាំង ហនុមាន ក៏ដូចជា ដេវីត គឺទាត់ចេញច្រើនតែម្ដង ពោលតាំងពីទឹកទី១រហូតដល់ទឹកមិនតិចជើងនោះឡើយ។
អេ ហនុមាន បានឲ្យដឹងថា ខ្លួនជួបការលំបាកខ្លាំងសម្រាប់ការប្រកួតមួយនេះ ដោយសារដៃគូគេមានកម្លាំងល្អ និងចូលចិត្តវ៉ៃបុកទៀតផង។ រូបគេជាកីឡាករវ៉ៃក្បាច់ម្នាក់ដល់ទៅប៉ះជាមួយដើរបុកដូចនេះ ពិបាកនិងវ៉ៃតបតវិញដែរ។ អ្នកលេងគុនខ្មែរខាងលើក៏ថ្លែងអំណរគុណដល់លោក អេ ភូថង ដែលបានផ្គត់ផ្គង់ និងបង្ហាត់បង្រៀនដល់ខ្លួន។
ការប្រកួតជម្រុះចាញ់ធ្លាក់ៗនៃពានរង្វាន់ TV5 ទម្ងន់ ៥៤គីឡូក្រាម ថ្ងៃសៅរ៍សប្ដាហ៍មុននេះគឺមានពីរគូ អេ ហនុមាន ឈ្នះពិន្ទុ រិន ដេវីត ខណៈ ផាន់ សុផាត ផ្ដួលដៃគូឲ្យសន្លប់ក្នុងទឹកទី១ បានឡើងទៅជុំទី២បន្តទៀត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ពួតដៃជាមួយ "បេះដូង" នៃយុវជន ដើម្បីស្ម័គ្រចិត្តបម្រើព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

ទស្សនាតាំងពិពណ៌រូបចម្លាក់ព្រិលដ៏អស្ចារ្យ មានគ្រាគួរឱ្យស្រលាញ់ជាច្រើន

ឯកឧត្តម ឌី វិជ្ជា៖ ក្លឹបព្រះខ័នរាជស្វាយរៀងមានពេលសមរម្យត្រៀមប្រកួត AFC Challenge League ក្រោយប្រកាសលើកថ្ងៃប្រកួតជើងទី២

ការបរិភោគ ស្ពៃក្តោប គឺល្អចំពោះសុខ ភាពខួរក្បាល

យោបល់ទាំងអស់ (0)