
Mittapheap
· 2019-04-23
ចិនបង្ហាញនាវាល្បឿនលឿនបំពាក់មីស៊ីល ទំនើបបំផុត
0
នៅពេលនេះចិនមិនបានបង្ហាញនាវាផ្ទុកយន្តហោះ នាវាចម្បាំង នាវាដឹកជញ្ជូន... កម្លាំងទាហានជើងទឹកចិនបានបង្ហាញនាវាមីស៊ីល ប្រភេទ Type -22 ដែលមានចំនួនច្រើនបំផុតក្នុងជួកទាហានជើងទឹកចិន។
បច្ចុប្បន្ន ចិនមាន នាវាល្បឿនលឿនដល់ទៅរាប់រយគ្រឿង ប្រភេទ Type 22 ដែលមានសមត្ថភាពខ្ពស់ក្នុងការវាយប្រហារមីស៊ីល ទៅលើទីតាំងរបស់សត្រូវ ។ នាវាប្រភេទនេះបានដាក់ឲ្យប្រើប្រាស់ដំបូង នៅខែមេសាឆ្នាំ២០១៤ ហើយពេលនេះ បានអភិវឌ្ឍន៍ឈានដល់ការបំបាំងកាយទៀតផង ។ នាវាខាងលើមានតម្លៃ១៥លានដុល្លារក្នុងមួយគ្រឿង ។
នាវាខាងលើមានចំណុះ២២០តោន មានប្រវែង៤២,៦ម៉ែត្រ ទទឹង១២,២ម៉ែត្រ។ នាវានេះមានម៉ាស៊ីនពីរ ប្រើប្រាស់ថាមពល Diesel កម្លាំង៦៩០០សេស ដោយអាចធ្វើដំណើរក្នុងល្បឿនដល់ទៅ៦៧គីឡូម៉ែត្រ ក្នុងមួយម៉ោង។នាវានេះមាននាវឹក១២នាក់ ដោយអាចបំពាក់មីស៊ីលដល់ទៅ៨ដើម សម្រាប់វាយប្រហារប្រឆាំងនិងនាវាចម្បាំងរបស់សត្រូវ។
នៅខាងមុខនាវានៅមានកាំភ្លើង ស្វ័យប្រវត្តិ ប្រភេទ Ao-18 មាន៦កាណុង ទំហ៊ុំ៣០ មីល្លីម៉ែត្រ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សញ្ញាព្រមានទាំង ៦ ដែលបង្ហាញថាក្រពះរបស់អ្នកមានបញ្ហា

ពួតដៃជាមួយ "បេះដូង" នៃយុវជន ដើម្បីស្ម័គ្រចិត្តបម្រើព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

បើលេចចេញសញ្ញាទាំង ៨ នេះចេញមក ត្រូវបញ្ឈប់គំនិតចង់រៀបការជាបន្ទាប់ កុំឱ្យស្ដាយក្រោយ

៥ វិធី ដើម្បីដើរចេញពីទំនាក់ទំនងដែលមិនច្បាស់លាស់ បញ្ឈប់ការប្រឹងប្រែងរក្សាទំនាក់ទំនងតែម្នាក់ឯង

យោបល់ទាំងអស់ (0)