បង្ហោះផ្សាយ

ខ្មែរ

Ice heart

· 2023-04-05

អាមេរិក​សន្យា​ផ្តល់​ជំនួយ​អាវុធ​ចំនួន ២.៦ ពាន់​លាន​ដុល្លារ​បន្ថែមដល់​អ៊ុយក្រែន

#អ៊ុយក្រែន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#

3658

មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានបង្ហាញជំនួយយោធាដែលមានតម្លៃ ២.៦ ពាន់លានដុល្លារ ដែលរួមមានរ៉ាដាឃ្លាំមើលដែនអាកាសចំនួនបី កាំជ្រួចមីសុីលប្រឆាំងរថក្រោះនិងរថយន្តដឹកប្រេង ខណៈដែលអ៊ុយក្រែនរៀបចំការវាយលុកនៅនិទាឃរដូវប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។

( ជំនួយ​យោធា​ដែល​ត្រូវបាន​ប្រគល់​ឲ្យអ៊ុយក្រែនជា​ផ្នែក​មួយ​នៃ​ជំនួយ​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​ដល់​អ៊ុយក្រែន )

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានប្រាប់សមាគមអភិបាលជាតិរបស់សហរដ្ឋអាមេរិកថាសហរដ្ឋអាមេរិកអាចការពារតម្លៃរបស់ខ្លួនតាមរយៈការជួយអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បាននិយាយថា ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោនបានប្រតិកម្មទៅនឹងសេចក្តីប្រកាសដោយចោទប្រកាន់សហរដ្ឋអាមេរិកថាចង់អូសទាញជម្លោះឱ្យបានយូរតាមដែលអាចធ្វើទៅបាន។

កញ្ចប់ជំនួយសព្វាវុធមានទឹកប្រាក់ចំនួន ២.១ ពាន់លានដុល្លារពីមូលនិធិជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ទិញអាវុធពីឧស្សាហកម្មជាជាងទិញពីស្តុកអាវុធរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ : Ice

ប្រភព : Reuters

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស