បង្ហោះផ្សាយ

ខ្មែរ

sopharoth

· 2019-03-21

សិស្សសាលាម្នាក់ចេញពីសាលារៀន ត្រូវរថយន្តបុកស្លាប់

0

ខេត្តបន្ទាយមានជ័យ៖ កុមារ៉ាម្នាក់ជាសិស្សសាលា បឋមសិក្សាអូរដង្កោរ ភូមិអូរដង្កោរ ឃុំរហាត់ទឹក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ត្រូវរថយន្តបុកស្លាប់ភ្លាមៗ ខណៈក្មេងប្រុសនោះទើបចេញពីសាលារៀន ក្នុងគោលបំណងទៅផ្ទះ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០៥នាទី នៅត្រង់ចំណុចមុខសាលានោះតែម្តង។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ដំបូងមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ តាកែវ 2A-0842 អ្នកបើកបរមិនស្គាល់ឈ្មោះ (គេចបាត់) ធ្វើដំណើរ តាមបណ្តោយផ្លូវលំក្នុងទិសដៅពីជើងទៅត្បូង ដោយបើកបរក្នុងល្បឿនលឿនលុះមកដល់ចំណុចខាងលើ បណ្តាលអោយជាន់ហ្វ្រាំងមិនជាប់ក៏បុកនិងក្មេងប្រុសម្នាក់ឈ្មោះ ម៉ី ស៊ីន អាយុ ០៦ឆ្នាំ ជាសិស្ស រស់នៅភូមិអូរដង្កោរ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលចេញពីសាលារៀនដើរឆ្លងផ្លូវផុតដល់ចិញ្ចើមផ្លូវខាងលិច ទិសដៅពីកើតទៅលិចក៏បុកចំពីក្រោយហើយកិនបណ្តាលអោយស្លាប់មួយរំពេច។

លោកអធិការបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់ដោយសារអ្នកបើកបររថយន្ត បើកក្នុងល្បឿនលឿន ក្នុងទីប្រជុំ ពិសេសក្មេងទើបចេញពីសាលារៀន។

ទាក់ទិនករណីរថយន្តបុកសិស្សនេះ ប្រជាពលរដ្ឋ ស្នើសុំដល់អាជ្ញាធរ ពិសេសសមត្ថកិច្ចនគរបាល មេត្តាដាក់កម្លាំងសម្រួលចរាចរណ៍ដល់សិស្ស ពេលចេញពីសាលារៀន ដូចបណ្តាសាលាគេផ្សេងៗផង ដើម្បីបញ្ចៀសការគ្រោះថ្នាក់៕ សៅនៅ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់