បង្ហោះផ្សាយ

ខ្មែរ

sopharoth

· 2019-05-24

២៣ ឧសភា កាលពីឆ្នាំ១៩១៥ អ៊ីតាលី ប្រកាសចូលក្នុងសង្គ្រាមលោកទី១ ជាលទ្ធផលពលរដ្ឋ ខ្លួនស្លាប់អស់៣០ ម៉ឺននាក់

0

រំលឹកនៅពេលដែលសង្គ្រាមលោកលើកទី១ ចាប់ផ្តើមមានសកម្មភាពឡើងនារដូវក្តៅក្នុងឆ្នាំ១៩១៤ ហើយមិនបានប៉ុន្មានផងប្រទេសអ៊ីតាលី គឺជាប្រទេសដែលធ្លាប់បានប្រកាសថា ខ្លួននឹងមិនចូលក្នុងបក្សសម្ព័ន្ធ មិត្តណាមួយឡើយដោយដាក់ខ្លួនឲ្យឆ្ងាយចេញពីសង្គ្រាមមួយនេះ។ ទោះបីជាយ៉ាងណាក្តីអ៊ីតាលី គឺមានឈ្មោះជាប់ជាសមាជិកនៃបក្សសម្ព័ន្ធ ត្រីភាគីជាមួយនឹងអាល្លឹម៉ង់និងអូទ្រីសតាំងតែពីឆ្នាំ១៨៨២ មកហើយការដែលមិនព្រមចូលដៃទៅក្នុងសង្គ្រាម នេះគឺខ្លួនមានបំណងក្នុងការពិនិត្យ មើលឲ្យច្បាស់ថាប្រសិនបើចូលទៅ សង្គ្រាមនេះនឹងអាចទទួលផលប្រយោជន៍បានទំហំណា។

សម្ព័ន្ធមិត្តខាងភាគីអង់គ្លេសបារាំងនិងរុស្សីបានព្យាយាមបញ្ចុះ បញ្ចូលអ៊ីតាលីជាច្រើនសារនិងព្រមទាំងសន្យាថា ប្រគល់តំបន់មួយចំនួនដែលអាចយកឈ្នះ ពីសង្គ្រាមទៅឲ្យអ៊ីតាលីផង។ ទីបំផុតនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩១៥ ប្រទេសអ៊ីតាលីក៏បានប្រកាសខ្លួនជាសាធារណៈថា នឹងចូលទៅក្នុងសង្គ្រាមលោកមួយនេះ ដោយមានតួនាទីចំបងក្នុងការប្រយុទ្ធជាមួយនឹងប្រទេសអូទ្រីស និងហុងគ្រីក្នុងទឹកដីទំហំប្រមាណជា៦០០ គីឡូម៉ែត្រ គិតចាប់ពីព្រំដែនរបស់ខ្លួន។

ប្រភពព័ត៌មានដែលចេញផ្សាយដោយគេហទំព័ររបស់ The History បានសរសេរថានាចុងឆ្នាំ១៩១៧ សង្គ្រាមរវាងយោធានៃប្រទេសអូទ្រី សនិងអ៊ីតាលី មានមិនតិចជា១១ ដងនោះ ឡើយជាពិសេសនៅតាមដងទន្លេ Isonzo ហើយមិនអាច ដឹងថាអ្នកណាឈ្នះ ឬចាញ់ឡើយរហូតមក់ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩១៧ អាល្លឺម៉ង បានធ្វើអន្តរាគមន៍ដល់ប្រទេសអូទ្រីស ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននិងបានយកឈ្នះ ទៅលើអ៊ីតាលីហើយ ជាលទ្ធផលអ៊ីតាលីបានត្រឹមចុះចាញ់ និងបានបាត់បង់ជីវិតមនុស្សនៅក្នុងប្រទេស រហូតទៅដល់៣០០០០០ នាក់ ដែល៩០ ភាគរយគឺជាអ្នកទោស៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)