
ថ្មីៗ-ThmeyThmey
· 2023-05-08
ពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីភាព ព្រះមហាក្សត្រ
#ព្រះរាជពិធីច្រត់ព្រះនង្គ័ល# #សង្គម# #ព័ត៌មានសង្គម# #ព្រះបរមនាថ នរោត្តម សីហមុនី#
4623
ដោយ: ញឹក សំអូន
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ គឺប្រារព្ធនៅខេត្តកំពង់ធំ ក្រោមព្រះរាជាធិបតីរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះរាជពិធីនេះ ធ្វើឡើងដើម្បីជួយដាស់តឿនប្រជាពលរដ្ឋ ឱ្យត្រៀមខ្លួនក្នុងការបង្កបង្កើនផលឱ្យបានទាន់ពេលវេលា។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជានិមិត្តរូបនៃការចាប់ផ្ដើមប្រកាសរដូវធ្វើស្រែចម្ការ និងដាំណាំផ្សេងៗ របស់ប្រជាកសិករ និងដើម្បីផ្សងមើលប្រថ្នូលរបស់ស្រុកទេស ទៅតាមការស៊ីផឹករបស់គោឧសភរាជ។
នៅចុងបញ្ចប់នៃព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ គេនឹងប្រលែងគោឧសភរាជឱ្យបរិភោអាហារ ឬស៊ីផឹករបស់ចំនួន ៧មុខ ដែលរួមមាន គ្រាប់ស្រូវ គ្រាប់សណ្ដែក គ្រាប់ពោត គ្រាប់ល្ង ស្មៅស្រស់ ទឹកនិងស្រា ដើម្បីចង់ដឹងពីប្រថ្នូល ឬទស្សទាយថា ការធ្វើស្រែចំការឆ្នាំនេះ មុខដំណាំណាមួយមានផលល្អ និងមានគ្រោះកាចអ្វីខ្លះក្នុងរបរធ្វើកសិកម្មឆ្នាំថ្មីនេះ៕
ប្រភពដើម៖ ThmeyThmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)