បង្ហោះផ្សាយ

ខ្មែរ

Rathana

· 2019-03-22

ទាហានអាមេរិក ឈរជើង នៅអាហ្វហ្គានីស្ថាន ២នាក់ ត្រូវបានសម្លាប់

12

ទាហានអាមេរិក ដែលកំពុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថានចំនួន២រូប ត្រូវបានសម្លាប់ អំឡុងពេលធ្វើប្រតិបត្តិការប្រយុទ្ធ ។

សមាគមអ្នកសារព័ត៌មាន (AP) បានផ្សាយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ថា កងកម្លាំងបំពេញបេសកកម្មគាំទ្រដោយអង្គការអូតង់ និងអាមេរិក ចំនួន២នាក់ ត្រូវបានសម្លាប់ អំឡុងពេលធ្វើប្រតិបត្តិការ ប្រឆាំងជាមួយក្រុមឧទ្ទាមកាលពីថ្ងៃសុក្រ ។

យោងតាមនយោបាយក្រសួងការពារជាតិអាមេរិក ឈ្មោះ និងតួនាទីរបស់កងកម្លាំងដែលស្លាប់ គឺមិនទាន់បង្ហាញជាសាធារណៈនោះឡើយ រហូតទាល់តែមានការស៊ើបអង្កេតជាមុនសិន ។

ព័ត៌មានស្តីអំពីទីកន្លែងជាក់លាក់ នៃការប្រយុទ្ធគ្នា ឬថា ខាងណាជាអ្នកសម្លាប់ទាហានអាមេរិកទាំង២នាក់នេះ គឺមិនត្រូវបានបានបញ្ជាក់ឲ្យដឹងនោះឡើយ ។

គួរបញ្ជាក់ផងដែរថា កងកម្លាំងទាហាន បរទេសប្រហែល១៤,០០០នាក់ កំពុងវត្តមាននៅអាហ្វហ្គានីស្ថាន ។ វត្តមានរបស់កម្លាំងទាហានបរទេស គឺដើម្បីជួយដល់កងទ័ពអាហ្វហ្គានីស្ថានប្រយុទ្ធប្រឆាំងជាមួយក្រុមឧទ្ទាមតាលីបង់ ។ ក្រុមឧទ្ទាមតាលីបង់ បាននិងកំពុងគ្រប់គ្រងដែនដីជាងពាក់កណ្តាលនៅអាហ្វហ្គានីស្ថាន ក្នុងនោះ មានក្រុមឧទ្ទាមរដ្ឋអិស្លាម IS ផងដែរ ។ ក្រុមឧទ្ទាមទាំងនេះបានពង្រឹងតំបន់គ្រប់គ្រង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រកាសអនុវត្តច្បាប់តឹងរ៉ឺងរបស់ពួកគេ ឈ្មោះថា caliphate ដូចដែលធ្លាប់បានកើតឡើងនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់អីចឹងដែរ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស