បង្ហោះផ្សាយ

ខ្មែរ

Rathana

· 2019-04-21

បុរសម្នាក់ដឹកស្រាបៀរ២កេស អត់ទាន់ដល់គោលដៅផង រេចង្កូតបុកបង្គោលភ្លើង បោកក្បាលស្លាប់

0

រាជធានីភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹង បានជិះម៉ូតូយ៉ាងលឿន ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចខាងត្បូងបុរីវិមានភ្នំពេញ ចម្ងាយប្រមាណជា១០០ម៉ែត្រ តាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

តាមអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពីរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HO-8788 ដឹកស្រាបៀរ HeiNeken ចំនួនពីរកេះនៅខាងមុខម៉ូតូ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវចំកណ្តាលទ្រូងផ្លូវបោកក្បាលបែកស្លាប់ក្នុងថ្លុមឈាមយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូជនរងគ្រោះរក្សាទុកបណ្តោះអាសន្នរងចាំសាច់ញាត្តិយកឯកសារមកផ្ទៀងផ្ទាត់យកត្រឡប់ទៅផ្ទះវិញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកោសល្យវិច័យរួចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លាទុកប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)