បង្ហោះផ្សាយ

ខ្មែរ

Noreaksey

· 03-18

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឲ្យខូចខាតម៉ូតូចំនួន២គ្រឿង

#NEW NEWS# #សង្គម# #ករណីហិង្សា# #ព័ត៌មានសង្គម# #ក្មេងទំនើង#

2331

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ក្នុងចំណោមបក្ខពួកចំនួន០៨នាក់ ដែលមានរហ័សនាមក្រុមឈ្មោះ ឬស្សីកែវ (RSK) នៅចំណុចផ្លូវបេតុង ក្រុម៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា។

ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់:

១-ឈ្មោះ មុី សីហា ភេទប្រុស ទីលំនៅផ្ទះជួល ផ្លូវបេតុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ។

២-ឈ្មោះ ថុន ប៊ុនផាត ភេទប្រុស ទីលំនៅផ្ទះជួល ផ្លូវលេខ១៩ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ មុខរបរ ដឹកជញ្ជូន។

៣-ឈ្មោះ បូរិន រ៉ុងនិត ភេទប្រុស មានទីលំនៅផ្ទះជួល ផ្លូវបេតុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ។

៤-ឈ្មោះ តេង ហ្សាក់ ភេទប្រុស ភូមិក សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរ កម្មកររោងចក្រ។

៥-ឈ្មោះ រ៉េន ចន ភេទប្រុស ភូមិកសង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរ កម្មកររោងចក្រ។

សម្ភារដកហូត: ម៉ូតូ ចំនួន០៣គ្រឿង (ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1FT-2535, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KN-4519, ម៉ូតូម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1BI-1344។ សម្ភារខូចខាត: ម៉ូតូម៉ាក Nex ចំនួន២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

អូនតា លេខកូដ63230368

· ម្សិលមិញ

😯😯

SOPHORN OFFICIAL

· ម្សិលមិញ

ចាប់បាន ប៉ុន្មានថ្ងៃលេងវិញ ? 😞

កូដណែនាំ 91815366

· ម្សិលមិញ

👍👍

  • 1
ទៅកាន់

ការណែនាំពិសេស