Noreaksey

· 2019-05-28

ប្រធាន​ក្លិប Man City៖ គូប្រជែង​មួយចំនួន​ច្រណែន​នឹង​ភាពជោគជ័យ​របស់​ក្លិប​

12

ប្រធានក្លិប Manchester City លោក Khaldoon Al Mubarak បាននិយាយថាគូប្រជែងរបស់ពួកគេមួយចំនួនមានភាពច្រណែននឹងភាពជោគជ័យរបស់ក្លិប។ នេះបើយោងតាមប្រភពពី BBC។

Man City បានក្លាយជាក្លិបដំបូងបង្អស់នៅអង់គ្លេស ដែលបានឈ្នះពានធំៗក្នុងស្រុកចំនួន ៣ ក្នុងមួយរដូវកាល (Domestic Treble) នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេសរួមមាន ពាន EFL Cup ពាន FA Cup និងជើងឯក English Premier League។ ប៉ុន្តែជាមួយសមិទ្ធផលនេះត្រូវបានអមដោយការរិះគន់មួយចំនួនទៅលើទឹកប្រាក់ដែលត្រូវចំណាយដើម្បីធ្វើឱ្យក្រុមរបស់លោក Pep Guardiola ទទួលជោគជ័យ។

ទោះជាយ៉ាងណាក៏ដោយនៅក្នុងការវាយតម្លៃប្រចាំឆ្នាំលោក Khaldoon Al Mubarak បានលើឡើងថា លោកនឹងមិនទទួលការបង្វែរយុទ្ធសាស្ត្រទៅលើការសម្រេចចិត្តវិនិយោគឡើយ។ ចំណុចនេះ លោក Mubarak បានបន្ថែមថា៖ “នៅពេលដែលក្លិបចាប់ផ្តើមជោគជ័យ វានឹងលេចចេញនូវអាការម្យ៉ាងដែលអាចនិយាយបានថាជាការច្រណែន។ វាមិនងាយស្រួលទេសម្រាប់ការប្រកួតប្រជែងរបស់យើង។ ប៉ុន្តែការពិត Man City មិនបានទិញកីឡាករថ្លៃៗបំផុតដូចក្លិបផ្សេងៗនៅ Premier League ឡើយ។ ពួកយើងមិនមានកីឡាករថ្លៃបំផុតនៅ Premier League ឬក៏អ្នកចាំទីថ្លៃបំផុត (Kepa Arrizabalaga) ហើយក៏គ្មានខ្សែប្រយុទ្ធថ្លៃបំផុតនៅ Premier League(Lukaku) ដែរ”។

យ៉ាងណាមិញ ការរិះគន់ទៅលើការចំណាយរបស់ក្លិប Man City នេះ បានបន្តកើតឡើងសាជាថ្មីម្តងទៀត បន្ទាប់ពីស្ថាប័នវិន័យរបស់ UEFA បានចោទប្រកាន់ថា Man City បានបំពានទៅលើច្បាប់ហិរញ្ញវត្ថុ ខណៈដែលក្លិប Man City បានបដិសេធរឿងនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)