
Rieng
· 2019-03-29
Courtois ចង់ឃើញអតីតមិត្តរួមក្រុមនៅ Chelsea មកលេងនៅ Real
0
អ្នកចាំទីបែលហ្សិកកីឡាករ Thibaut Courtois បានលើកឡើងប្រាប់វិទ្យុអេស្ប៉ាញ Onda Ceroកាលពីពេលថ្មីៗនេះថា ខ្សែស្លាបក្លឹប Chelsea កីឡាករ Eden Hazard ស្ថិតក្នុងចំណោមកីឡាករល្អជាងគេ និងចង់ឃើញរូបគេមកលេងជាមួយខ្លួននៅក្លឹប Real Madrid។
កីឡាកររូបនេះបាននិយាយថា៖ " ខ្ញុំមិនដឹងថា Hazard ចង់មកលេងនៅ Real ឬអត់ទេ ហើយក៏មិនដឹងថា ក្លឹបចង់រូបគេ ឬអត់ដែរ " ។
Courtois បានបន្តថា៖ " សម្រាប់ខ្ញុំ គេស្ថិតក្នុងចំណោមកីឡាករល្អជាងគេមួយរូប តែខ្ញុំមិនគិតគូរពីរឿងនោះទេ។ ក្នុងនាមជាមិត្តភ័ក្ដិមួយរូប ខ្ញុំចង់ឃើញ Hazard មកលេងនៅទីនេះ (Real Madrid) '' ។
សូមបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ Hazard បានច្រានចោលនូវពាក្យចចាមអារ៉ាមមួយដែលថា ខ្លួនបានយល់ព្រមចុះកុងត្រាជាមួយក្លឹប Real Madrid រយៈពេល ៥ឆ្នាំ និងមកលេងនៅក្លឹបអេស្ប៉ាញនៅរដូវក្ដៅខាងមុខនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ភ្នំយ៉ាវយ៉ៃ ដែលជាកន្លែងឧទ្ធម្ភាគចក្រធ្លាក់ គឺជាភ្នំខ្ពស់ជាងគេទី៧ នៅកម្ពុជា

(រូបភាពជាច្រើនទៀត)៖ រថយន្តក្រុងសាធារណៈឥតគិតថ្លៃ ត្រៀមជាស្រេចសម្រាប់ជូនដំណើរពលរដ្ឋទៅលេងស្រុកកំណើតចាប់ពីថ្ងៃស្អែក!

កាំភ្លើងខ្លីដ៏ប្រណិត របស់អធិរាជបារាំង លោក Napoleon លក់ក្នុងតម្លៃ ១,៨៣ លានដុល្លារ

ម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ Zea pov ចេញមុខសុំទោសជាសាធារណៈក្រោយប្រើពាក្យសម្តីអសីលធម៌លើស្ត្រី

យោបល់ទាំងអស់ (0)
គ្មានយោបល់