បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 04-12

ម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ Zea pov ចេញមុខសុំទោសជាសាធារណៈក្រោយប្រើពាក្យសម្តីអសីលធម៌លើស្ត្រី

#លិខិតសុំទោសជាសាធារណៈ# #NEW NEWS# #គណនីហ្វេសប៊ុក# #អសីលធម៌# #សង្គម# #ព័ត៌មានសង្គម# #ស្រ្តី#

2221

កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Zea Pov បានបង្ហោះនូវវីដេអូដោយប្រើប្រាស់ពាក្យសម្តីអសីលធម៌ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃនៃសីលធម៌សង្គម តម្លៃស្ត្រី និងប្រពៃណីវប្បធម៌ខ្មែរដ៏ល្អផូរផង់ ហើយក៏ជាគម្រូមិនល្អសម្រាប់យុវជនខ្មែរគ្រប់រូប ជាហេតុធ្វើឱ្យមានការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងឥស្លាម រហូតនាំឱ្យមានការរីករាលដាលទៅជាជម្លោះរវាងពុទ្ធសាសនិក និងឥស្លាមសាសនិកថែមទៀត។ ហេតុនេះហើយទើប នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ក្រសួងកិច្ចការនារី អគ្គស្នងការនគរបាលជាតិ និងសមាគមន៍ខ្មែរឥស្លាមបានសហការគ្នា បានអញ្ជើញ ម្ចាស់គណនីហ្វេសប៊ុកផេកឈ្មោះ Zea pov មកសាកសួរទៅតាមនីតិវិធីច្បាប់ នៅអគ្គស្នងការនគរបាលជាតិ។

យ៉ាងណាមិញ ក្រោយពីបានធ្វើការណែនាំ សាម៉ីខ្លួនដែលមានឈ្មោះ Zea Pov បានទទួលស្គាល់កំហុសចេញវីដេអូសុំទោស និងសន្យាថានឹងមិនប្រើប្រាស់ពាក្សសំដីដែលមិនសមរម្យទៅថ្ងៃមុខទៀតទេ។ គណៈកម្មាធិការ បានអរគុណចំពោះប្រជាពលរដ្ឋគ្រប់រូប រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ការពារ និងលើកតម្កើងនូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីផងដែរ៕​


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

អូនតា លេខកូដ63230368

· 04-13

👌👌

មិត្ត1000320939

· 04-12

ងៃក្រោយចកុំចេះតែហ៊ានអោយដឹងផងម្តាយលោកបងប្អូនអ្នកឯងក៏ជាមនុស្សស្រីដែ👎👎🙄🙄

កូដណែនាំ 91815366

· 04-12

👌👌

  • 1
ទៅកាន់

ការណែនាំពិសេស