បង្ហោះផ្សាយ

ខ្មែរ

Mach:

· 2019-03-31

អ្នកវិទ្យាសាស្ត្រមួយក្រុមបានអះអាងថា ផឹកស្រា១ដបក្នុងមួយសប្តាហ៍ ស្មើនឹងការជក់បារី ១០ ដើម ដែលអាចប្រឈមនឹងជំងឺមហារីកនៅថ្ងៃមុខ

0

ក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថា ការទទួលទានស្រាក្រហម ឬស  មួយដបក្នុងមួយសប្តាហ៍ បង្កើនហានិភ័យនៃជំងឺមហារីក ហើយវាមានបរិមាណស្មើនឹងការជក់បារីរហូតដល់១០ដើម។ នៅក្នុងការសិក្សាជំហានដំបូងមួយ ក្រុមស្រាវជ្រាវបានប្រៀបធៀបគ្រោះថ្នាក់នៃការជក់បារីទៅនឹងការផឹកស្រាច្រើន ហើយពួកគេបានរកឃើញថា បុរសផឹកស្រាក្រហម ១ដប/សប្តាហ៍ ស្មើនឹងការជក់បារី ៥ដើម ខណៈស្រ្តីដែលផឹកស្រាក្រហម ១ដប/សប្តាហ៍ ស្មើនឹងការជក់បារីរហូតដល់ ១០ដើម ពោលគឺស្ត្រីរងហានិភ័យខ្ពស់ជាងបុរស។

ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ និង មន្ទីរពេទ្យ Southampton (UHSFT) សាកលវិទ្យាល័យ Bangor និងសាកលវិទ្យាល័យ Southampton បានរួមដៃគ្នាក្នុងការសិក្សាមួយនេះ។ ហើយបើយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត BioMedCentral Public Health វេជ្ជបណ្ឌិតអ្នកស្រី Theresa Hydes និងក្រុមរបស់គាត់ បានប៉ាន់ប្រមាណថា បុរស ១០នាក់ ក្នុងចំនោម ១,០០០នាក់ ខណៈស្ត្រីមានរហូតដល់ ១៤នាក់ ក្នុងចំណោម ១.០០០នាក់ នឹងមានជំងឺហានិភ័យជំងឺមហារីកនៅពេលណាមួយក្នុងជីវិតរបស់ពួកគេ ពីការផឹកស្រាក្រហម ១ដប/សប្តាហ៍។

ភាគច្រើននៃបុរសដែលចូលចិត្តផឹកស្រាត្រូវបានគេរកឃើញថា នឹងប្រឈមមុខនឹងមហារីកក្រពះពោះវៀន ខណៈដែលស្រ្តីមានហានិភ័យខ្ពស់បំផុតពីមហារីកសុដន់។ ភាគរយគ្រោះថ្នាក់មានកាន់តែខ្ពស់ប្រសិនបើពួកគេផឹកស្រា (wine) លើសពី ៣ដប ឬ ១០កែវធំ រៀងរាល់សប្តាហ៍ ពោលគឺស្ត្រី ៣៦នាក់ និងបុរស ១៩នាក់ ក្នុងចំណោម ១.០០០នាក់ នឹងមានហានិភ័យពីជំងឺមហារីណាមួយនៅពេលខាងមុខ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស