
Mach:
· 2019-04-07
វិធី៣យ៉ាង អាចជួយលោកអ្នកក្នុងការបន្ថយបញ្ហាឈឺសាច់ដុំក និងស្មា
0
+ការយួរកាបូបធ្ងន់ៗ ស្រ្ដីធ្វើការិយាល័យភគច្រើន ចូលចិត្ដស្ពាយកាបូបធ្ងន់ៗ ដោយមិនដឹងខ្លួន
-យកល្អអ្នកគួររៀបចំកាបូបសាជាថ្មី ដើម្បីទម្ងន់បានចែកចាយស្មើគ្នា របស់ណាដែលមិនចាំបាច់ គួរយកចេញខ្លះ បើមិនដូច្នេះទេ បៀបដូចជាអ្នកស្ពាយភ្នំទៅធ្វើការជាមួយរាល់ថ្ងៃអីចឹង
-អាការឈឺចាប់សាច់ដុំនៅបរិវេណ-ក និងស្មា មានមូលហេតុបណ្ដាលមកពីសកម្មភាពរបស់អ្នកផ្ទាល់ ដូចនេះបើចង់ព្យាបាលត្រូវចាប់ផ្ដើមពីខ្លួនអ្នកផ្ទាល់ ជាមុនសិន
+ការលើករបស់
-ឥរិយាបថលើករបស់ធ្ងន់មិនត្រឹមត្រូវ ក្រៅពីធ្វើឲ្យឈឺខ្នងផ្នែកខាងក្រោម ហើយនៅរាលដាលមកដល់ដើម-កទៀតផង
-បើលើករបស់ធ្ងន់ពីលើដី គួរបន្ទន់ខ្លួន រួចលើកដោយការបន្ទន់ជង្គង់ និងទម្លាក់ត្រគាកចុះ ឱនចុះឲ្យជិត ទើបមិនចាច់ឈោងលើករបស់ធ្ងន់នោះ ហើយបើត្រូវឈោងចាប់របស់ដែលខ្ពស់ជាងក្បាល មិនត្រូវឲ្យក្បាលនៅក្នុងលក្ខណៈងើយទៅខាងក្រោយទេ
+ឥរិយាបថពេលអង្គុយធ្វើការ
-ឥរិយាបថដ៏ត្រឹមត្រូវ គឺត្រូវដាក់ក្បាលឲ្យត្រង់ស្របគ្នានឹងឆ្អឹងខ្នង មិនគួរឈ្ងោកទៅមុន ឬអែនមកក្រោយ ដោយតម្រូវកៅអីឲ្យសមស្របទៅនឹងកម្ពស់ និងគួរក្រោកពីកន្លែងអង្គុយ រៀងរាល់កន្លះម៉ោងម្ដង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់