បង្ហោះផ្សាយ

ខ្មែរ

Saley

· 2019-04-04

អត្ថប្រយោជន៍ របស់ផ្លែស្វាយ

0

ផ្លែស្វាយជាផ្លែឈើដែលមានរសជាតិជូរអែម នឹងងាយស្រួលរកទិញនៅក្នុងទីផ្សារ។ ក្រៅពីវាមានរសជាតិឆ្ងាញ់ក្នុងនោះវាក៏មានអត្ថប្រយោជន៍ជាច្រើនផងដែរ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃផ្លែឈើមួយនេះ ៖

១.បង្ការជំងឺមហារីក: ការស្រាវជ្រាវបានបង្ហាញថា សមាសធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែស្វាយ ជួយការពារ និង ប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ, មហារីកសុដន់ ជំងឺមហារីកឈាម និង ក្រពេញប្រូស្តាត ។ សមាសធាតុទាំងនេះរួមបញ្ចូលទាំង quercetin ដែល isoquercitrin, astragalin, fisetin, អាស៊ីត gallic និង methylgallat ព្រមទាំងអង់ហ្ស៊ីមច្រើនក្រៃលែង។

២.បន្ថយកូឡេស្តេរ៉ុល កម្រិតខ្ពស់នៃជាតិសរសៃ Pectin និងវីតាមីន C នឹងជួយកាត់បន្ថយកម្រិតសេរ៉ូមកូឡេស្តេរ៉ុល ។

៣.ជួយសំអាតស្បែក វាអាចត្រូវប្រើបានទាំងផ្នែកខាងក្នុងនិងខាងក្រៅ សម្រាប់ប្រើលើស្បែករបស់យើង ។ វាជួយដល់ការបង្រួមស្ទះរន្ធញើស ហើយក៏អាចជួយបំបាត់ការកកើតមុនផងដែរ។

៤.ជួយនូវសុខភាពភ្នែក បើយើងញ៉ាំស្វាយ១ផ្លែស្មើនឹងការផ្គត់ផ្គង់ 25%នៃតម្រូវការជារៀងរាល់ថ្ងៃនៃ វីតាមីន A ដែលជំរុញឲ្យសុខភាពភ្នែករបស់យើងមានសុខភាពល្អ ថែមទាំងបង្ការជំងឺខ្វាក់មាន់ និង ភ្នែកស្ងួតបានទៀតផង ។

៥.ជួយបង្ការជំងឺទឹកនោមផ្អែម ស្លឹកស្វាយអាចជួយឲ្យកម្រិត អាំងស៊ុយលីន នៅក្នុងឈាមរបស់យើងឲ្យមានដំណើរការប្រក្រតី ។

៥.ជួយបង្ការជំងឺទឹកនោមផ្អែម
ស្លឹកស្វាយអាចជួយឲ្យកម្រិត អាំងស៊ុយលីន នៅក្នុងឈាមរបស់យើងឲ្យមានដំណើរការប្រក្រតី ។ យកស្លឹកវារម្ងាស់ឲ្យពុះ
ហើយត្រាំទុកចោលមួយមួយយប់ បន្ទាប់មកចាក់ត្រង់យកទឹកវាទុកទទួលទាននៅពេលព្រឹកឡើង ។

៦.ជម្រុញឲ្យសុខភាពផ្លូវភេទល្អ
ស្វាយសម្បូរទៅដោយ វីតាមីន E កន្លងមកមានការសិក្សាភ័ន្តច្រឡំទៅលើវីតាមីន E ទាក់ទងនឹងរឿងដែលថាអាចជម្រុញសុខភាពផ្លូវភេទ ។
តែការស្រាវជ្រាវបន្ថែមមកទៀតបានបង្ហាញថា ផ្លែស្វាយពិតជាធ្វើឲ្យមានចំណង់ផ្លូវភេទពិតមែន ។

៧.ជួយឲ្យការរំលាយអាហារប្រសើរឡើង
ផ្លែល្ហុងមិនមែនជាផ្លែឈើមួយតែឯងដែលជួយទៅដល់ការរំលាយអាហារនោះទេ មានផ្លែឈើជាច្រើនទៀត ក្នុងនោះរួមមានទាំងផ្លែស្វាយផងដែរ ។

៨.ជួយប្រយុទ្ធប្រឆាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាល
ទឹកផ្លែស្វាយខ្ចី លាយជាមួយនឹងទឹកស្ករ ហើយយកមកទទួលទាន វាអាចជួយឱ្យរាងកាយរបស់អ្នកចុះត្រជាក់ និងបងា្ករពីការឡើងកំដៅ ។

៩. ជម្រុញប្រព័ន្ធភាពសាំ
បរិមាណនៃ វីតាមីន C និងវីតាមីន A បូករួមទាំងសារធាតុទ្រទ្រង់ 25 ប្រភេទផ្សេងគ្នាទៀតដែលនឹងជួយរក្សាប្រព័ន្ធការពាររាងកាយរបស់អ្នកឲ្យមានសុខភាពល្អនិងរឹងមាំ ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស