បង្ហោះផ្សាយ

ខ្មែរ

Many

· 2019-04-19

អ្នកស្លាប់ នៅលើដងផ្លូវ អំឡុងចូលឆ្នាំ កើនឡើង

0

ភ្នំពេញ៖វាជារឿងដែលនឹកស្មានមិនដល់ចំពោះផែនការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវដែលបានប្រើប្រាស់ប្រាក់រាប់លានដុល្លារ ខណៈលទ្ធផល នៃភាពរងគ្រោះអំឡុងពិធីបុណ្យចូលឆ្នាំជាតិរយៈពេល៣ថ្ងៃ(១៤-១៦មេសា) កន្លងមកនេះ បានកើតមាន៨៥លើក ស្ទុះលើសកាលពីឆ្នាំទៅ៣០លើកនោះ ។

លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ កាលពីរសៀលថ្ងៃទី១៨ មេសា បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដោយធ្វើការស្ដីបន្ទោសបញ្ហានេះ ទៅលើឥរិយាបថ នៃការបើកបររបស់ប្រជាពលរដ្ឋ មិនគោរព ច្បាប់ចរាចរណ៍ បើទោះបីជាសមត្ថកិច្ចធ្វើការពន្យល់អប់រំផ្សព្វផ្សាយ ហើយយ៉ាងណាក៏ដោយ។ លោកបានចាត់ទុកបញ្ហានេះ គឺជាបញ្ហាធំចម្បង ដែលធ្វើឱ្យគ្រោះថ្នាក់ចរាចរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ មានការកើនឡើងខ្ពស់។

លោកថា គ្រោះថ្នាក់ចរាចរណ៍ខ្លះ ក៏បានផ្ដើមចេញពីការប្រើប្រាស់គ្រឿងស្រវឹង ផងដែរ ។ ប៉ុន្តែយ៉ាងណាក៍ដោយលោកថា សមត្ថកិច្ច នឹងបង្កើនការអនុវត្តច្បាប់ឱ្យកាន់តែតឹងរឹង ក៏ដូចជាការផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យកាន់តែខ្លាំងក្លា ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ដើម្បីបញ្ចៀស បញ្ហាទាំងនេះ៕tnaot

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស