បង្ហោះផ្សាយ

ខ្មែរ

ANONA LUCILLE

· 2019-04-25

Van Dijk ផ្ដួល Sterling ដើម្បីក្លាយជា​កីឡាករ​ឆ្នើម​របស់ PL

0

ខ្សែការពាររបស់ Liverpool កីឡាករ Virgil van Dijk បានផ្តួល Raheem Sterling របស់ Manchester City ដើម្បីក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមកីឡាបាល់ទាត់អាជីពសម្រាប់ឆ្នាំ ២០១៩ (PFA)។

ប៉ុន្តែប្រហែលជាការភ្ញាក់ផ្អើលដ៏ធំបំផុតនោះគឺការដាក់បញ្ចូល Paul Pogba របស់ក្រុម Manchester United នៅ PFA Team of the Year ដែលមិនរាប់បញ្ចូល Eden Hazard របស់ Chelsea។

ការប្រកាសជាផ្លូវការនេះនឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រហើយ ខណៈដែល MailOnline បានបង្ហាញឱ្យដឹងនៅថ្ងៃពុធ ថា Van Dijk បានឈ្នះពានរង្វាន់នេះតាមរយៈការបង្ហាញប្រព័ន្ធការពារយ៉ាងល្អ ខណៈ Liverpool មិនរបូតគ្រាប់បាល់ដល់ទៅ១៨លើក។

កីឡាករសញ្ជាតិហូឡង់រូបនេះបានស្ថិតក្នុងបញ្ជីកីឡាករ៤នាក់ដែលរួមបញ្ចូលទាំងមិត្តរួមក្រុមរបស់គេគឺ Van Dijk ត្រូវបានចូលរួមដោយ Mane និងខ្សែការពារ Trent Alexander-Arnold និង Andy Robertson ។ក្រៅពីនេះ Ederson, Aymeric Laporte, Fernandinho, Bernardo Silva, Aguero និង Sterling សុទ្ធសឹងជាកីឡាករទាំង៦របស់ Man City។

ដោយឡែក Pogba គឺជាកីឡាករតែម្នាក់គត់នៅក្រៅក្លិប Liverpool និង Man City ដែលជាប់បញ្ជី១១នាក់ ដោយមានកីឡាករ៦នាក់មកពី Man City និងកីឡាករ Liverpool ចំនួន៤ទៀត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស