
ANONA LUCILLE
· 2019-05-20
ហេតុផលដែលអ្នកចេញរកស៊ីខ្លួនឯង ល្អជាងធ្វើការឲ្យគេ!
0
១. អ្នកនិងធ្វើជាម្ចាស់លើខ្លួនឯង
បើអ្នកកំពុងតែធ្វើការឲ្យគេ អ្នកប្រាកដជាយល់អំពីអារម្មណ៍មួយដែលទទួលសម្ពាធពីអ្នកគ្រប់គ្រង ឬថៅកែ។ ខ្ញុំនិងប្រាប់អ្នកអំពីរឿងពិតមួយដែលមនុស្សស្ទើរតែទាំងអស់មិនចង់និយាយអំពីវា គឺថា អតិថិជន មេ និង ថៅកែ តែងតែប្រាប់អ្នកអំពីអ្វីដែលពួកគេចង់ឲ្យអ្នកធ្វើ ហើយពេលខ្លះអ្នកត្រូវបានគេបញ្ជាឲ្យទៅកន្លែងដែលអ្នកមិនចង់ទៅទៀតផង។ ទាំងអស់នេះមានន័យថា អ្នកលក់ពេលវេលារបស់អ្នកទៅធ្វើការដើម្បីសម្រេចក្តីស្រមៃរបស់អ្នកដទៃ ទោះបីជាអ្នកទទួលបានប្រាក់ខែមកវិញក៏ដោយ។ ឧទាហរណ៍ថា អ្នកធ្វើការឲ្យហាងលក់ទំនិញមួយ ហើយគេឲ្យប្រាក់ខែដល់អ្នកចំនួន ១ លានរៀលក្នុងមួយខែ។ សំណួរសួរថា ប្រសិនបើអ្នកមិនអាចធ្វើការរកចំណូល ឬប្រាក់ចំណេញចូលហាងនោះ លើសមួយលានរៀលក្នុងមួយខែទេ តើម្ចាស់ហាងគេជួលអ្នកបន្តទៀតឬអត់? ដូច្នេះប្រាក់ខែដែលអ្នកទទួលបាននោះ គឺគ្រាន់តែជាចំនួនលុយមួយផ្នែកដែលអ្នករកឲ្យគេតែប៉ុណ្ណោះ។
រឿងដែលល្អគឺថា នៅពេលអ្នកចេញរកស៊ីខ្លួនឯង អ្នកមិនចាំបាច់ធ្វើការងារដែលអ្នកដ៏ទៃប្រាប់ឲ្យធ្វើទៀតទេ អ្នកមានជម្រើស ហើយអ្នកអាចសម្រេចចិត្តថាធ្វើ ឬមិនធ្វើដោយខ្លួនឯង។
២. អ្នកអាចជួយដល់អ្នកដទៃបាន
នៅពេលដែលអ្នករកស៊ីខ្លួនឯង អ្នកអាចជួយដល់សង្គម និងអ្នកដទៃបានច្រើនជាងពេលអ្នកធ្វើការឲ្យគេ។ អ្នកអាចបង្កើតការងារឲ្យអ្នកដទៃធ្វើ អ្នកអាចធ្វើជំនួយមនុស្សធម៌តាមរយៈការបរិចាកប្រាក់ចំណូលដើម្បីជួយចាស់ជរា និងក្មេងកំព្រាជាដើម។
៣. អ្នកអាចបង្កើតការផ្លាស់ប្តូរមួយ
អ្នកមិនចាំបាច់ចង់ផ្លាស់ប្តូរពិភពលោកដូចជាលោក Bill Gates បង្កើត ក្រុមហ៊ុន Microsoft , Mark Zuckerberg បង្កើតក្រុមហ៊ុន Facebook, ឬ Steve Jobs បង្កើតក្រុមហ៊ុន Apple នោះទេ។ ប៉ុន្តែអ្នកអាចបង្កើតការផ្លាស់ប្តូរវិជ្ជមានមួយសម្រាប់គ្រួសារ សម្រាប់ភូមិស្រុករបស់អ្នក ឬក៏សម្រាប់ប្រទេសរបស់យើងបាន។
គ្មាននរណាអាចមើលដឹងថាអ្នកនិងអាចរកឃើញគំនិតអស្ចារ្យអ្វីមួយនៅថ្ងៃអនាគតនោះទេ។ កាលពីជាង ១០ ឆ្នាំមុន ម្ចាស់ LifeStraw លោក Torben Vestergaard បាននឹកឃើញគំនិតមួយ បង្កើតបំពង់ចម្រោះទឹកស្អាតឲ្យមនុស្សរាប់លាននាក់ប្រើប្រាស់។
៤. អ្នកអាចនិងរកប្រាក់បានច្រើនជាងមុន
មានម្ចាស់អាជីវកម្មខ្លះអាចរកចំណូលបានរាប់សិបលានក្នុងមួយថ្ងៃ ហើយក៏មានម្ចាស់អាជីវកម្មខ្លះរកមិនបាន ខាត ឬបិទទ្វាផងដែរ។ ប៉ុន្តែការរកស៊ីខ្លួនឯង អ្នកមានឱកាសច្រើនដើម្បីរកប្រាក់បានច្រើន និងលឿនជាងការដែលធ្វើការឲ្យគេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)