បង្ហោះផ្សាយ

ខ្មែរ

Sorpheny

· 2019-05-02

មង្គលការមួយនៅស្រុកមេមត់ ត្រូវភ្លៀងលាយឡំជាមួយនឹងខ្យល់កន្ត្រាក់ធ្វើឲ្យរលំរោងការខ្ទេចអស់គ្មានសល់

0

ខេត្តត្បូងឃ្មុំ៖ យោងតាមការបង្ហោះទំព័រ ហ្វេសប៊ុក របស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានសរសេរថាសោកស្តាយណាស់មង្គលការ នៅស្រុកមេមត់ ភ្លៀងមួយមេលាយឡំ ជាមួយនឹងខ្យល់កន្ត្រាក់ ធ្វើឲ្យរលំរោងការខ្ទេចអស់គ្មានសល់ នៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ។

ជាមួយគ្នានោះ ភ្លៀងធ្លាក់តាមបណ្តាក្រុង ស្រុក ក្នុងខេត្តត្បូងឃ្មុំ ពីម្សិលមិញនិងថ្ងៃនេះ បណ្តាលឲ្យរលំ និងប៉ើងដំបូលផ្ទះប្រជាពលរដ្ឋមួយចំនួន តែមិនទាន់បណ្តាលឲ្យគ្រោះថ្នាក់ ដល់មនុស្សនោះឡើយ៕ ភក្តី

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)