បង្ហោះផ្សាយ

ខ្មែរ

Sorpheny

· 2019-07-19

ទោះជាកន្លែងណាក៏ដោយ សុខ សោម៉ាវត្តី តែងតែសាងអនុស្សាវរីយ៍ជាមួយគូស្នេហ៍ជានិច្ច

#សុខ សោម៉ាវត្តី# #រឿងនិទាន និងប្រលោមលោក# #កម្សាន្ត#

0

អ្នកនាង សុខ សោម៉ាវត្តី ដែលជាពិធីការនី ដ៏មានប្រជាប្រិយភាពនិងសន្ទុះនៃការគាំទ្រពីសំណាក់ប្រិយមិត្តយ៉ាងច្រើនបើទោះបីជា សព្វថ្ងៃមានសិល្បករជំនាន់ក្រោយច្រើនក៏តារារូបនេះស្ថិតជាតារាជួរមុខដដែល ទោះជារវល់យ៉ាងណាក៏ដោយក៏អ្នកនាងតែងតែបង្កើនអនុស្សាវរីយ៏ជាមួយគូស្នេហ៏របស់អ្នកនាងដែរ។

យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតស្នេហារបស់អ្នកនាងជាមួយនិងបុរសសង្ហាដែលជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញ លី វ៉ាហេត កាន់តែមានភាពផ្អែមល្ហែមស្អិតល្មួតពីមួយថ្ងៃ​ទៅមួយថ្ងៃតែម្ដង មិនដែលមានបញ្ហាប៉ះទង្គិចលេចឮនោះឡើយ ។ លើសពីនេះទៅទៀតបើទោះបីជាគូស្នេហ៍មួយគូនេះមានភាពមមាញឹកបែបណាក៏ពួកគេទាំងពីរមិនដែលភ្លេចឆ្លៀតពេលសម្រាកលំហែកាយ និង សាងភាពរ៉ូមែនទិកជាមួយគ្នានោះទេ។ ជាក់ស្ដែងថ្មីៗនេះ អ្នកម៉េម៉ាយចាយរាងកូនមួយរូបនេះនិងម្ចាស់បេះដូងមានដំណើរកម្សាន្ត លក្ខណៈ ខុសប្លែកពីរាល់ដងថែមទាំងពោរពេញដោយភាពស្ងប់ស្ងាត់ទៀតផង។

ម៉្យាងវិញទៀត ពួកគេបែរជាទៅសម្ងំសាងភាពផ្អែមល្ហែមជាមួយធម្មជាតិអមដោយទេសភាព វាលស្រែ យ៉ាងស្រស់ត្រកាលទៅវិញ។ ទោះជាដំណើរកម្សាន្តលើកនេះមើលទៅមានលក្ខណៈសាមញ្ញបន្តិចក៏ដោយតែអ្នកទាំងពីរពោរពេញដោយក្ដីសុខសុភមង្គលយ៉ាងខ្លាំង ជាពិសេសធ្វើឲ្យហ្វេនៗឃើញហើយមានចិត្តច្រណែន និងជ្រួលជ្រើម ជាមួយគូស្នេហ៍មួយគូនេះថែមទៀតផង៕

អត្ថបទដោយ៖ ឃុន យ៉ា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់