បង្ហោះផ្សាយ

ខ្មែរ

Hen

· 2019-05-03

នាយករដ្ឋមន្ត្រីជប៉ុន ស្នើជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌ

0

នាយករដ្ឋមន្ត្រីជប៉ុន លោក  Shinzo Abe កាលពីថ្ងៃទី២ ខែឧសភា បានប្រកាសថា លោកបានស្នើជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌ ដើម្បីបង្កើតនូវទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរឡើង និងបញ្ចប់នូវការចង់គំនុំនឹងគ្នា។


លោក ស៊ីនហ្ស៊ូ អាបេ កន្លងមក បានអនុវត្តនូវគោលនយោបាយ តឹងតែងបំផុត ចំពោះប្រទេសកូរ៉េខាងជើង ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ លោកបានបន្ទាន់ឥរិយាបថ ដោយបានស្នើជួបពិភាក្សាជាមួយ មេដឹកនាំ លោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌ ដើម្បីដោះស្រាយបញ្ហាប្រឈមមុខរបស់ប្រទេសទាំងពីរ។


នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងសារព័ត៌មាន Sankei Shimbun កាលពីថ្ងៃទី២ ខែឧសភា នាយករដ្ឋមន្ត្រី អាបេ បានបញ្ជាក់ថា «ខ្ញុំចង់ជួបពិភាក្សាជាមួយលោក គីម ជុងអ៊ុន ដោយត្រង់ទៅត្រង់មក ទៅលើបញ្ហាកង្វល់របស់ប្រទេសទាំងពីរ។ យើងមិនអាចបំបែកនូវការមិនទុកចិត្តគ្នា រវាងប្រទេសជប៉ុន និងកូរ៉េខាងជើង លើកលែងតែជួបពិភាក្សាគ្នា ដោយផ្ទាល់ ទើបអាច ដោះស្រាយបញ្ហានេះបាន»។


លោក អាបេ បានបង្ហាញពីក្តីសង្ឃឹមថា មេដឹកនាំ គីមជុងអ៊ុន នឹងសម្រេចជួបពិភាក្សា ដើម្បីផលប្រយោជន៍ជាតិរបស់ប្រទេសទាំងពីរ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គេមិនទាន់មានប្រតិកម្មពីប្រទេសកូរ៉េខាងជើងនៅឡើយ ជុំវិញសំណើចង់ជួបពិភាក្សារបស់នាយករដ្ឋមន្រ្ដីជប៉ុន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស