Ivory

· 2019-05-06

ស្វែងយល់ពីជំងឺមហារីក! តើវាឆ្លងដែរឬទេ?

0

ប្រភេទនៃជំងឺមហារីកមួយចំនួនអាចកើតមាននៅក្នុងក្រុមគ្រួសារ (តំណរពូជ) នេះបានន័យថា អ្នកអាចមានជំងឺមហារីកប្រសិនបើឪពុក ឬម្តាយរបស់អ្នកបានកើតជំងឺនេះ តែវាមិនមែនជាការឆ្លងពីពួកគាត់មកអ្នកនោះទេ។

ឧទាហរណ៍ ប្រភេទនៃជំងឺមហារីកដែលអ្នកអាចមានហានិភ័យខ្ពស់ដូចជាជំងឺមហារីកសុដន់ ពោះវៀនធំ ឬជំងឺមហារីកក្រពេញអូវែ ប្រសិនបើអ្នកមានសាច់ញាតិកើតជំងឺនេះ។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ទោះជាយ៉ាងណា នេះមិនមែនមានន័យថា អ្នកនឹងកើតជំងឺនេះនោះទេ ប្រសិនបើសមាជិកគ្រួសារណាម្នាក់មានជំងឺមហារីកមួយចំនួននេះ ប៉ុន្ តែអ្នកអាចនឹងមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺមហារីកទាំងនេះ បើប្រៀបធៀបទៅមនុស្សផ្សេងទៀត។ វាជាការសំខាន់ក្នុងការបានដឹងថាមានតែ ៥ ទៅ ១០ % នៃមហារីកប៉ុណ្ណោះ ដែលត្រូវបានបង្កឡើងដោយបញ្ហាហ្សែនតំណរពូជនេះ។

ប្រសិនបើសមាជិកគ្រួសារជិតស្និទ្ធណាម្នាក់មានជំងឺមហារីកដែលបានរៀបរាប់ខាងលើហើយអ្នកមានការព្រួយបារម្ភថា អ្នកអាចនឹងមានជំងឺមហារីកដែរនោះ សូមទៅជួបគ្រូពេទ្យរបស់អ្នក។ គ្រូពេទ្យនឹងសួរសំណួរអ្នកអំពីប្រវត្តិគ្រួសារ ហើយប្រសិនបើគាត់គិតថាអ្នកអាចមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺមហារីក ពួកគាត់នឹងបញ្ជូនអ្នកទៅអ្នកផ្តល់ប្រឹក្សាខាងហ្សែន ឬអ្នកជំនាញផ្នែកជំងឺមហារីក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)