
Ivory
· 2019-08-05
មិនដឹងបើកយ៉ាងម៉េច ទើបរថយន្តកុងទីន័រក្រឡាប់ផ្ងារជើងច្រង៉ាងបែបនេះ
#រថយន្តក្រឡាប់# #សង្គម# #តារាខ្មែរ#
0
រាជធានីភ្នំពេញ៖ រថយន្តកុងទីន័រធុនធំមួយគ្រឿង បានក្រឡាប់ផ្ងារជើងច្រង៉ាងនៅលើផ្លូវថៃហ្គ័រ កែងនិងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង ០៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តកុងទីន័រមួយគ្រឿង ក្បាលពណ៌ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 3C-0795 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចផ្លូវថៃហ្គ័រ បានបួងចង្កូតមកខាងឆ្វេងដៃយ៉ាងលឿន ក៏បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងច្រង៉ាងតែម្ដង ធ្វើឲ្យរថយន្តនិងសម្ភារៈមួយចំនួន រងការខូចខាតយ៉ាងដំណំ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ ចំណែកតៃកុងរថយន្តបង្ក បានគេចខ្លួនបាត់ដោយបន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕ ផេង សុភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នាយករដ្ឋមន្ត្រីថៃនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈ ២ថ្ងៃ

ហេងៗលាភធំពាក់កណ្ដាលឆ្នាំ! សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ផ្កាយសំណាងរះចំដួងជតារាសី ជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុ និងអាជីពការងារ

វិធីងាយៗ ១០យ៉ាងដើម្បីកាត់បន្ថយភាពតានតឹងដោយខ្លួនឯង

ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់

យោបល់ទាំងអស់ (0)