
Kosal
· 2019-05-10
អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម៩នាក់ត្រូវបានរៀបចំធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើត
0
ខេត្តរតនគីរី៖ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន៩នាក់ ដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា ត្រូវបានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តរតនគីរី នៃប្រទេសកម្ពុជា និងគណៈកម្មការខេត្តកន្ទូម នៃប្រទេសវៀតណាម បានរៀបចំធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតខ្លួនវិញ ។
ពិពិធីនេះធ្វើនៅស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាមស្ថិតនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក គិត ទ្រី អភិបាលងខេត្ត និងជាប្រធានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តរតនគីរី និងលោក ង្វៀន ហឿយថាប អនុប្រធានគណៈកម្មាធិការប្រជាជន និងជាប្រធានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តកន្ទូម។
លោក គិត ទ្រី អភិបាលរងខត្ត បានមានប្រសាសន៍ថា យើងនឹងបន្តអនុវត្តន៍នូវប្រពៃណីសាមគ្គីភាព មិត្តភាព ភាតរភាព និងសហប្រតិបត្តិការជិតស្និទ្ធជាមួយនិង ប្រជាជនវៀតណាមជាបន្ត ហើយនឹងខិតខំប្រែក្លាយចំណងមេត្រីភាពប្រវតិ្តសាស្រ្តនេះទៅជាការចូលរួមចំណែកកសាងប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿងជានិរន្ត។
លោកអភិបាលរងខេត្តបន្ថែមថា ដោយឈរលើខ្លឹមសារ នៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងស្មារតីនៃកិច្ចប្រជុំរវាងគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តរតនគីរី និងគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តកន្ទូម ដែលបានធ្វើឡើងកន្លងមក រដ្ឋបាលខេត្តរតនគីរី នឹងនៅបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីខេត្តកន្ទូម ធ្វើការរុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជាបន្តទៅទៀត៕ អត្ថបទដោយៈ អ៊ិត តុលា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង

បញ្ហាទាំង ៥ ដែលពុកម្ដាយចាស់ៗ តែងតែទ្រាំលាក់ទុកក្នុងចិត្ត មិនចង់បង្ហាញចេញប្រាប់កូនៗ ឬអ្នកក្រៅឱ្យដឹងនោះឡើយ

ចំណាំទុកផង! មនុស្ស៣ប្រភេទនេះ រាប់ជាគ្នាមិនបានទេ នៅកាន់តែជិតពួកគេ កាន់តែទាញអ្នកទម្លាក់ចុះ

រឿងមួយដែលស្ត្រីត្រូវចងចាំដោយប្រុងប្រយ័ត្ន…!

យោបល់ទាំងអស់ (0)