
Buntav
· 2019-05-14
ការបាក់ទឹកចិត្ត និងជំងឺបេះដូង មានអ្វីទាក់ទងគ្នាទៅ?
0
ពាក្យថា “បេះដូងខ្ទេចខ្ទាំ” ច្រើនតែត្រូវបានរៀបរាប់ឡើងដោយមនុស្សម្នាក់ដែលបានបាត់បង់ស្នេហាប្រកបដោយការឈឺចាប់ខ្លាំង។ អ្វីដែលជាការពិតនោះគឺថា ការមានអារម្មណ៍បាក់ទឹកចិត្ត អាចដាក់សម្ពាធទៅលើសុខភាពបេះដូងជាខ្លាំងជាពិសេសបើសិនជាអ្នកមានជំងឺបេះដូងស្រាប់។ បើសិនជាអ្នកត្រូវបានគ្រូពេទ្យរកឃើញថាមានជំងឺបេះដូង ហើយកំពុងតែមានអារម្មណ៍ពិបាកចិត្តទៀតនោះ ចូរព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរព្យាយាមហាត់ប្រាណខ្លះ។ ចូរប្រាកដថា អ្នកធ្វើទោតាមការណែនាំសម្រាប់ការហាត់ប្រាណពីគ្រូពេទ្យហើយ
- ចូរសិក្សា និងអនុវត្តវិធីសាស្រ្តបន្ធូរអារម្មណ៍
- ចូរធ្វើសកម្មភាពណាដែលធ្វើឲ្យអ្នកសប្បាយចិត្ត។ ចូរចៀសវាងទម្លាប់ដែលមិនផ្តល់សុខភាពដូចជា ជក់បារី ញ៉ាំគ្រឿងស្រវឹង ឬញ៉ាំច្រើនៗ
- ចូរស្វែងរកការគាំទ្រពីគ្រួសារ ឬមិត្តភក្តិស្និទ្ធស្នាល។ ចូរចូលរួមក្រុមគាំទ្រសម្រាប់អ្នកដែលមានជំងឺបេះដូង
- ចូរញ៉ាំអាហារផ្តល់ជីវជាតិ អាហារមានតុល្យភាព និងគេងឲ្យបានច្រើន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)