បង្ហោះផ្សាយ

ខ្មែរ

kiv

· 2019-05-15

រ៉ា​ម​បូ៖ «គ្មានអ្វីជាការពិតទេ ប្រសិនបើអ្នកមិនជឿថាខ្លួនឯងគឺជានរណា»

0

គ្រប់គ្នាបានដឹងត្រឹមតែពីភាពជោគជ័យនៅចំពោះមុខប៉ុណ្ណោះ។ ប៉ុន្តែរឿងឈឺចាប់រាប់មិនអស់ ដែលនៅពីក្រោយនៃដំណើរជីវិតរបស់បុគ្គលជោគជ័យមួយចំនួន គឺក្លាយជាអាថ៍កំបាំងដល់ទីបញ្ចប់។

លោក sylvester stallone ជាតារាសំដែង និងជាអ្នកដឹកនាំរឿងហូលីវូដដ៏ល្បីល្បាញមួយរូបរបស់សហរដ្ឋអាមេរិក ដែលគ្រប់គ្នាស្គាល់ថាជា “ រ៉ាមបូ” មុនទទួលបានជោគជ័យ គឺលោកបានធ្លាក់ខ្លួនរកតែអង្កច្រកឆ្នាំងស្ទើគ្មាន ហើយមានពេលខ្លះដល់ថ្នាក់លក់សត្វឆ្កែដែលខ្លួនចិញ្ចឹមដើម្បីក្រពះថែមទៀតផង។ ការតស៊ូខាំមាត់សង្កត់ចិត្ត ពុះពារក្នុងព្យុះភ្លៀង ទើបធ្វើឱ្យលោកក្លាយជាអ្នកដឹកនាំ និងសំដែងរឿងដ៏ល្បីល្បាញបានយ៉ាងជោគជ័យ ហើយថែមទាំងមានលុយរាប់លានដុល្លារថែមទៀតផង។

គ្រប់ពេលដែលខ្ញុំបរាជ័យគេមិនដែលរាប់បញ្ចូលទេ ប៉ុន្តែខ្ញុំតែងក្រោកឡើងជានិច្ច៖ គេចាប់អារម្មណ៍យើង តែពេលជោគជ័យប៉ុណ្ណោះ ប៉ុន្តែគេមិនដែលខ្វល់ខ្វាយពីដំណឹងដែលយើងបរាជ័យរាប់មិនអស់ឡើយ។ ម្លោះហើយដើម្បីឈ្នះនឹងជីវិត គឺយើងត្រូវតែក្រោកឡើងដោយខ្លួនឯង ដោយមិនចាំបាច់រងចាំសំណាងពីនរណាម្នាក់ឡើយ។ ព្រោះបើយើងមិនខំងើបនៅថ្ងៃនេះទេ ធ្វើម្តេចគេនឹងស្គាល់យើងនៅថ្ងៃស្អែក។

ដើម្បីបានជោគជ័យម្តង អ្នកត្រូវឆ្លងកាត់ការបរាជ័យរាប់ពាន់ដង៖ ខ្ញុំបានបរាជ័យម្តងហើយម្តងទៀត បរាជ័យស្ទើតែលេងជឿថា មានរឿងជោគជ័យនៅលើផែនដីនេះ។ ព្រោះតែចង់ឈ្នះនឹងជំនឿដល់អូអាប់មួយនេះហើយ ទើបខ្ញុំខំលាងសំអាតបញ្ហានៃជីវិត ស្ទើគ្មានថ្ងៃសម្រាក ដែលវាមានលាយលំទាំងទឹកភ្លៀង និងទឹកភ្នែករបស់ខ្ញុំ។ ចុងក្រោយវានៅតែផ្តល់ភាពស្អាតស្អំឱ្យខ្ញុំ ពោល គឺពន្លឺនៃភាពជោគជ័យរបស់ជីវិតនេះឯង។

គ្មានអ្វីជាការពិតទេ ប្រសិនបើអ្នកមិនជឿថាខ្លួនឯងគឺជានរណា៖ ជួនកាលអ្នកអាចមានកម្លាំងមាំមួន សម្រែកខ្លាំងខ្លា និងមានមាឌធំ ប៉ុន្តែមិនប្រាកដថា អ្នកអាចសម្រេចក្តីសុបិនដែលមើលមិនឃើញ ឬតូចតាចបានឡើយ បើអ្នកគ្មានជំនឿលើរូបរាង សំបកខាងក្រៅ និងថាមពលពីខាងក្នុងខ្លួនរបស់អ្នក។ ម្លោះហើយ ដើម្បីឱ្យសុបិនរបស់អ្នកក្លាយជាការពិត លុះត្រាតែអ្នកជឿថាខ្លួនឯងជានរណាសិន។

ខ្ញុំជោគជ័យព្រោះខ្ញុំរក្សាការឆ្ពោះទៅមុខម្តងហើយម្តងទៀត៖ ដេកដើរដួលគ្មានទីបញ្ចប់ឡើយ ប៉ុន្តែដំណើនៃកិច្ចការ និងសុបិនទាំងឡាយនៅក្នុងជីវិត វាអាចចប់ទៅបានលុះត្រាតែយើងឈប់ដកដង្ហើម។ ដូច្នេះ បើដង្ហើមយើងនៅតែមាន គឺយើងនៅតែត្រូវបន្តធ្វើវា ធ្វើហើយធ្វើទៀត និងបន្តធ្វើទៀត ធ្វើរហូតដល់វាក្លាយជាទៅជាការពិត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស