បង្ហោះផ្សាយ

ខ្មែរ

kiv

· 2019-07-12

ដឹងឬអត់ថាអាហារអ្វីខ្លះទៅល្អចំពោះ “សុខភាពបេះដូង” ទប់ស្កាត់ជំងឺ?

#គន្លឹះថែទាំសុខភាព# #សុខភាព# #សុខភាពបេះដូង# #ទប់ស្កាត់ជំងឺ#

0

បេះដូង ជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយដែលត្រូវការការមើលថែ និងយកចិត្តទុកដាក់ជាពិសេស ដើម្បីរក្សាបាននូវសុខភាពល្អធ្វើឲ្យអ្នកមានអាយុវែង ឬរស់បានយូរ។ ការធ្វើលំហាត់ប្រាណជាប្រចាំ និងជ្រើសរើសរបបអាហារបានត្រឹមត្រូវ គឺចាំបាច់ណាស់សម្រាប់រក្សាបាននូវសុខភាពបេះដូងល្អប្រសើរជៀសផុតពីជំងឺគួរឲ្យព្រួយបារម្ភផ្សេងៗដែលគម្រាមកំហែងដល់អាយុជីវិត។ ថ្ងៃនេះវេបសាយសុខភាពនឹងបង្ហាញអោយដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទានឲ្យបានច្រើនដើម្បីរក្សាបាននូវសុខភាពបេះដូងល្អប្រសើរជៀសផុតពីបញ្ហាផ្សេងៗ ៖

១. ផ្លែទទឹម

ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមបញ្ចូលទាំងសារធាតុ anthocyanins និង polyphenols ដែលជួយការពារសសៃឈាមពីការបំផ្លាញ ឬខូចខាត និងរក្សាសុខភាពសសៃឈាមបេះដូងល្អប្រសើរ។ ទទឹម ក៏ជួយកាត់បន្ថយជាតិខ្លាញ់ដែលប្រមូលផ្ដុំនៅក្នុងសសៃឈាមអាកទែផងដែរ។ លើសពីនេះទៅទៀត ផ្លែទទឺម ជម្រុញការផលិតអុកស៊ីតនីទ្រិកនៅក្នុងរាងកាយ ដើម្បីរក្សាសសៃឈាមពីការស្ទះធ្វើឲ្យឈាមហូរបានស្រួល។ ដូច្នេះចូរព្យាយាមទទួលទានផ្លែទទឺម ឬ ទឹកផ្លែទទឺមស្រស់ជាប្រចាំ ដើម្បីទប់ស្កាត់បញ្ហាស្ទះសសៃឈាម។

២. ប៉េងប៉ោះ

ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ lycopene ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយលើកកម្ពស់សុខភាពបេះដូងគួរអោយកត់សម្គាល់។ លើសពីនេះទៅទៀត ប៉េងបោះក៏មានផ្ទុកបរិមាណជាតិសសៃខ្ពស់, ប៉ូតាស្យូម, niacin, folate និងវីតាមីន B6 ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងរក្សាសុខភាពបេះដូងប្រសើររឹងមាំផងដែរ។

៣. ឪឡឹក

ជាប្រភពដ៏ប្រសើរនៃសារធាតុ lycopene ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងដោយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ។

៤. ត្រីសាលម៉ុន

ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្គា ៣, អូមេហ្គា ៣ DHA និង EPA ដែលជួយកាត់បន្ថយហានិភ័យនៃបញ្ហាស្ទះសសៃឈាមបេះដូង, ជំងឺបេះដូងដទៃទៀត រួមទាំងបញ្ហាសម្ពាធឈាមផងដែរ។ ហើយត្រីសាលម៉ុនស្រស់ គឺប្រសើរជាងត្រីសាលម៉ុនកំប៉ុង ក៏ព្រោះភាគច្រើនត្រីសាលម៉ុនកំប៉ុងមានផ្ទុកសារធាតុគីមីច្រើន ក៏ដូចជាសារធាតុរក្សាទុកបានយូរដែលប៉ះពាល់ខ្លាំងចំពោះសុខភាព។ ទោះជាយ៉ាងណា ត្រីធូណា ត្រីសាឌីន ត្រី mackerel ជាដើមក៏ល្អសម្រាប់សុខភាពមនុស្សដែរ។

៥. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន ជាតិសសៃ និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ព្រមទាំងជាតិខ្លាញ់ល្អៗដែលចាំបាច់សម្រាប់រក្សាសុខភាពបេះដូងល្អរឹងមាំ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានគ្រាប់ធញ្ញជាតិលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។

៦. សូកូឡាខ្មៅ

សូកូឡាខ្មៅ ក៏ជាប្រភេទនៃអាហារដែលល្អសម្រាប់សុខភាពបេះដូងផងដែរ។ សូកូឡាខ្មៅមានផ្ទុកនូវសមាសធាតុម្យ៉ាងហៅថា flavonol ដែលជួយបង្កើនសុខភាពបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផ្សេងៗ។ ប៉ុន្តែត្រូវប្រាកថាអ្នកបានជ្រើសរើសទទួលទាននូវសូកូឡាដែលផ្សំឡើងពីកាកាវ ៧០ ភាគរយ និងមិនទទួលទានច្រើនលើសពេកត្រឹម ១ ឬ២ ចំណិតជាប្រចាំបានហើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស