
Reaksmey111
· 2019-05-20
Oppo ចេញផ្សាយម៉ូឌែល A9x កូនកាត់ F11 Pro ធូរថ្លៃជាងខ្ទង់៥០ដុល្លារ
0
ក្រុមហ៊ុន Oppo បានប្រកាសចេញផ្សាយស្មាតហ្វូនម៉ូឌែលថ្មី A9x ដោយមានប្រើប្រាស់កាមេរ៉ាក្រោយដល់ទំហំ 48MP គួបផ្សំមុខងារសាកថ្មលឿន VOOC 3.0។ រចនាបថផ្នែកខាងមុខដូចបេះដាក់ទៅនឹងម៉ូឌែល F9 តែខ្នងក្រោយជាកូនកាត់ F11 Pro ដែលកំពុងទទួលបានការពេញនិយមពីស្រទាប់យុវវ័យ។
A9x ប្រើប្រាស់នូវអេក្រង់ទំហំ ៦,៥៣ អ៊ីញ កម្រិត FHD+ អាចផ្តិតយករូបភាព Selfie នៅកម្រិត 16MP និងខាងក្រោយប្រើកាមេរ៉ា ២ គ្រាប់មានទំហំ 48MP+16MP អមទ្រនាប់ស្កេនខ្ចៅដៃ។ បំពាក់នូវបន្ទះឈីប Helio P70 SoC មាន RAM 6GB និងអង្គផ្ទុកទំហំ 128GB។
ដំណើរការលើ Android Pie អមផ្ទៃកម្មវិធី ColorOS 6 ដែលមានជម្រើស ២ ពណ៌រួមមាន Meteorite Black និង Ice Jade White ខណៈតម្លៃលើទីផ្សារប្រទេសចិនថ្លៃ ១ ៩៩៩ យ័ន្តឬខ្ទង់ ២៨៩ ដុល្លារ ត្រៀមចេញលក់ចាប់ពីថ្ងៃទី ២១ ឧសភាតទៅ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)