បង្ហោះផ្សាយ

ខ្មែរ

Reaksmey111

· 2019-04-17

ភ្នាក់ងារ UN ជម្លៀសជនភៀសខ្លួនជាង១៥០នាក់ ពីមន្ទីរឃុំឃាំងនៅ ទ្រីប៉ូលី

0

ភ្នាក់ងារជនភៀសខ្លួន UN អះអាងថា បច្ចុប្បន្ននេះ មនុស្សជាង៤០០នាក់ កំពុងស្ថិតនៅអគារ GDF ហើយជនភៀសខ្លួនជាង២៧០០នាក់ទៀតកំពុងនៅជាប់គាំង ។

ភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ថា ជនភៀសខ្លួន១៥០នាក់បន្ថែមទៀតត្រូវបានជម្លៀសចេញពីមន្ទីរឃុំឃាំងនៅក្នុងទីក្រុងទ្រីប៉ូលី ដែលរងនូវការប៉ះទង្គិចគ្នា ។ ប៉ុន្តែភ្នាក់ងារនេះ អះអាងថា គ្មានលទ្ធភាពរកទីកន្លែងស្នាក់នៅសម្រាប់ជនភៀសខ្លួនទាំងនេះទេ អំឡុងពេលដែលស្ថានការតានតឹងខ្លាំងឡើងក្នុងការវាយប្រយុទ្ធប្រហារគ្នានោះ ។

ភ្នាក់ងារ UN បញ្ជាក់ថា ក្នុងចំណោមជនភៀសខ្លួនដែលជម្លៀសនោះ មានស្ត្រីនិងកុមារ ជម្លៀសចេញពីមន្ទីរឃុំឃាំង Abu Selim ភាគខាងត្បូងទីក្រុង ទ្រីប៉ូលី ។ ពេលនេះ ជនភៀសខ្លួនទាំងនេះ កំពុងស្ថិតនៅអគារ GDF របស់UN ក្នុងទីក្រុងទ្រីប៉ូលី ។

សូមបញ្ជាក់ថា កងជីវពលស្មោះត្រង់ជាមួយបុរសខ្លាំង Khalifa Haftar បាននិងកំពុងប្រយុទ្ធប្រហារគ្នាជាមួយកម្លាំងរដ្ឋាភិបាលលីប៊ី ទទួលស្គាល់ជាអន្តរជាតិ GNA ។

យ៉ាងតិចមនុស្សជាង១៧៤នាក់បានស្លាប់ និង៧៥៨នាក់រងរបួស ក្នុងការវាយប្រហារដណ្តើមគ្រប់គ្រងទីក្រុងក្នុងប្រទេសលីប៊ី ។ ក្រុមបុរសខ្លាំង Khalifa Haftar ចាប់ផ្តើមវាយប្រហារកាលពីដើមខែមេសា ឆ្នាំ២០១៩នេះ ឆ្ពោះទៅដណ្តើមកាន់កាប់ទីក្រុងទី្រប៉ូលី ។

ភ្នាក់ងារជនភៀសខ្លួន UN អះអាងថា បច្ចុប្បន្ននេះ មនុស្សជាង៤០០នាក់ កំពុងស្ថិតនៅអគារ GDF ហើយជនភៀសខ្លួនជាង២៧០០នាក់ទៀតកំពុងនៅជាប់គាំង ឬត្រូវឃុំខ្លួននៅក្នុងតំបន់ដែលមានការ ប្រយុទ្ធគ្នាកំពុងកើតឡើង ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស