
MAO
· 2019-05-22
ព្យុះកំណាចអមទៅដោយខ្យល់គួចវាយប្រហារតំបន់ភាគកណ្តាលអាមេរិក
0
ព្យុះអមទៅដោយខ្យល់គួចជាង៣០កន្លែង នៅតំបន់ភាគកណ្តាលអាមេរិក បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងជនលិច បំផ្លាញទ្រព្យសម្បត្តិរបស់ពលរដ្ឋ ជាច្រើន។
ខ្យល់ព្យុះនិងភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យរដ្ឋ Missouri និងផ្នែកមួយនៃរដ្ឋ Illinois និង Arkansas ត្រូវលិចលង់ ដោយជំនន់ទឹកភ្លៀង។ ជាមួយគ្នានោះខ្យល់គួចបានបំផ្លាញផ្ទះសម្បែងពលរដ្ឋរាប់សិបខ្នង។
នៅថ្ងៃទី២២ខែឧសភា ខ្យល់ព្យុះបានធ្វើដំណើរទៅកាន់តំបន់ព្រំដែនអាមេរិក និងកាដាណាប៉ុន្តែកម្លាំងខ្យល់ក៏បានថយចុះ។ ប៉ុន្តែមានព្យុះមួយផ្សេងទៀតបានកើតឡើង អាចវាយប្រហារនៅក្នុង រដ្ឋតិចសាស និង ជីកាហ្គោ។
លោក Patrick Marsh អ្នកឯកទេសស្តីពីអាកាសធាតុអាមេរិកបានឲ្យដឹងថា មានខ្យល់គួច២៦កន្លែងនៅភាគកណ្តាលអាមេរិក ដោយមានល្បឿនខ្យល់ចាប់ពី ១៧៩-២១៧គីឡូម៉ែត្រក្នុងមួយម៉ោង ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រយ័ត្នប្រយែង អ្នកឆ្នាំទាំង ៤ ក្នុងខែកក្កដាខាងមុខនេះ គ្រោះធំខាតបង់លុយកាក់ មានបញ្ហាពិបាកច្រើនណាស់

មានការព្រមានអំពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដី ៧.១រិចទ័រអង្រួនបាតសមុទ្រប៉ាស៊ីហ្វិក ក្បែរប្រទេសដីកោះ Tonga

ហេតុអ្វីនាគមិនអាចបួសបាន?

លេងធម៌ក្ដៅហើយ! ចាប់ពីថ្ងៃនេះតទៅ នគរបាលក្រុងតាខ្មៅនឹងចុះត្រួតពិនិត្យចាប់ម៉ូតូកែច្នៃខុសបច្ចេកទេសដោយគ្មានការលើកលែង

យោបល់ទាំងអស់ (0)