បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 03-31

លេងធម៌ក្ដៅហើយ! ចាប់ពីថ្ងៃនេះតទៅ នគរបាលក្រុងតាខ្មៅនឹងចុះត្រួតពិនិត្យចាប់ម៉ូតូកែច្នៃខុសបច្ចេកទេសដោយគ្មានការលើកលែង

#NEW NEWS# #សង្គម# #ក្រុងតាខ្មៅ# #ព័ត៌មានសង្គម# #ម៉ូតូកែច្នៃ#

4030

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមជូនដំណឹងដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ និង ជាពិសេសសម្រាប់យុវជន សិស្សានុសិស្ស មេត្តាជ្រាបថា៖ ចាប់ពីថ្ងៃច័ន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥​នេះតទៅ អធិការដ្ឋាននគរបាលក្រុងតាខ្មៅនឹងចុះត្រួតពិនិត្យតាមដងផ្លូវ និង តាមភ្លើងស្តប ពិសេសតាមគ្រឹះស្ថានអប់រំរដ្ឋនិងឯកជន ក្នុងក្រុងតាខ្មៅ ដើម្បីត្រួតពិនិត្យរកទោចក្រក្រយានយន្ត(ម៉ូតូ) ណាដែលកែច្នៃ បំពង់សុីមាំងប្រែន ,កែច្នៃបន្ថែមភ្លើងពណ៍LED ,ភ្លើងហ្វា , និង មិនមានកញ្ចក់មើលក្រោយ មួកសុវត្ថិភាព។ល។ 

ដូច្នេះជៀសវាងការខាតបង់ ពេលវេលា ថវិការ សូមបងប្អូនដែរមាន តុបតែង គ្រឿងកែច្នៃ លើម៉ូតូ មេត្តាដោះដូរចេញ ហើយដាក់គ្រឿងដើម ផលិតចេញពីក្រុមហ៊ុនរបស់ម៉ូតូតាមបទដ្ឋានបច្ចេកទេសវិញ ។

បញ្ជាក់: ប្រសិនបើនគរបាលយើងឃាត់យានយន្តដែលបានកែច្នៃដូចការណែនាំខាងលើបាន នគរបាលយើងនឹងដកហូតសម្ភារះខាងលើរក្សារទុក្ខ ឬមួយអនុវត្តច្បាប់តែម្តង។​ អាស្រ័យដូចការជម្រាបជូនខាងលើសូមប្អូនៗសិស្សានុសិស្ស​ ឬបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៍មានផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

អូនតា លេខកូដ63230368

· 04-01

👌👌

  • 1
ទៅកាន់

ការណែនាំពិសេស