បង្ហោះផ្សាយ

ខ្មែរ

Sochea

· 2019-05-22

ចេះតែទល់ខ្យល់ក្នុងពោះមែនទេ ប្រហែលជារបៀបញ៉ាំអាហារអ្នកមិនត្រឹមត្រូវហើយ

0

មនុស្សគ្រប់គ្នាដែលមានបញ្ហាទល់ខ្យល់ក្នុងពោះ ឬហើមពោះច្រើនតែប្រាប់ថា មានខ្យល់ច្រើនក្នុងពោះ ជាមួយនឹងអាការៈពាក់ព័ន្ធផ្សេងៗទៀតទៀតដែលធ្វើឲ្យមិនមានផាសុកភាពក្នុងពោះតែម្តង។ យ៉ាងណាមិញ មូលហេតុនាំឲ្យទល់ខ្យល់ក្នុងពោះនេះមានច្រើនណាស់ ហើយក៏ទាក់ទងនឹងរបបអាហារផងដែរ។ ដូច្នេះបើសិនជាអ្នកឧស្សាហ៍ហើមពោះក្រោយពីញ៉ាំអាហាររួច យកល្អគួរតែផ្លាស់ប្តូររបៀបញ៉ាំដូចខាងក្រោមនេះ៖

១. ចំណាយពេលគ្រប់គ្រាន់

ជាមួយនឹងរបៀបរស់នៅដែលមមាញឹកច្រើន អាចធ្វើឲ្យយើងទទួលបានទម្លាប់អាក្រក់ក្នុងការញ៉ាំអាហារក៏កាន់តែស្រួល និងលឿនដែរ។ នៅពេលអ្នកញ៉ាំអាហារលឿនពេក អ្នកប្រហែលជាបានលេបទាំងខ្យល់ច្រើនតាមអាហារផង ដែលជាហេតុនាំឲ្យខ្យល់ចូលទៅក្នុងពោះច្រើនរហូតដល់ហើមពោះ។ ដូច្នេះចូរព្យាយាមទំពារអាហារឲ្យបាន ៣០ដងសិនមុននឹងលេបចូលទៅក្នុងពោះ។ ក្បួនមួយនេះទំនងជាពិបាកនឹងធ្វើឲ្យបានណាស់ ប៉ុន្តែវាគឺជាមធ្យោបាយដ៏ល្អមួយដើម្បីកែសម្រួលបញ្ហាអ្នកបាន។

២. ចូរញ៉ាំអាហារតិចៗតែច្រើនដង

ការញ៉ាំអាហារតិចៗមានន័យថា អ្នកកំពុងតែធ្វើល្អចំពោះពោះវៀន ដូច្នេះចូរព្យាយាមញ៉ាំអាហារតិចៗ ៤ ទៅ ៥ដងក្នុងមួយថ្ងៃជំនួសចៀសជាងញ៉ាំ៣ដងតែច្រើនៗ។ រឿងនេះនឹងជួយសម្រួលដល់ការរំលាយអាហារកាន់តែល្អ និងបង្កការឃ្លានអាហារច្រើនជ្រុលបាន។

៣. ចៀសវាងការញ៉ាំអាហារយប់ជ្រៅច្រើនៗ

នៅពេលអ្នកញ៉ាំអាហារច្រើនៗនៅពេលយប់ជ្រៅ អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងដូចហើមៗក្នុងពោះនៅពេលភ្ញាក់ពីគេងព្រឹកឡើង។ ដូច្នេះបើសិនជាអាហារមួយពេលរបស់អ្នកប្រចាំថ្ងៃដែលត្រូវញ៉ាំច្រើននោះ យកល្អគួរតែញ៉ាំនៅពេលថ្ងៃវិញ។

៤. កុំប្រើទុយោបឺតអី

ការដែលប្រើទុយោបឺតទឹក វានឹងបង្កើនការបឺតខ្យល់ចូលទៅក្នុងពោះឥតប្រយោជន៍ច្រើន។ មានន័យថា អ្នកនឹងញ៉ាំទឹកបណ្តើ លេបខ្យល់បណ្តើ ដូច្នេះប្រាកដជាចៀសមិនផុតពីការហើមពោះឡើយ។ ដូច្នេះគួរតែលះបង់ទម្លាប់នេះចោល តាមរយៈការញ៉ាំទឹកដោយប្រើកែវ ឬពែងធម្មតាវិញសិន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស