
Sochea
· 2019-06-18
ជោគជ័យជម្រុះវ៉ើលខាប់ កម្ពុជា ឡើងចំណាត់ថ្នាក់ពិភពលោកដល់ទៅ៤លេខសម្រាប់ខែនេះ
#ក្រុមជម្រើសជាតិកម្ពុជា# #កីឡា# #ជោគជ័យ# #បាល់ទាត់អន្តរជាតិ#
0
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានហក់ឡើង ៤លេខ ក្នុងតារាងចំណាត់ថ្នាក់ FIFA World Ranking ខែមិថុនានេះ ពោលគឺពីលេខ ១៧៣ មកលេខ ១៦៩។
ចំណាត់ថ្នាក់ល្អនេះគឺបានមកពីការឈ្នះប៉ាគីស្ថានទាំង២ជើងក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក FIFA World Cup កាលពីពេលថ្មីៗនេះ។ ក្រុមគោព្រៃកម្ពុជា ខកខានឪកាសឈ្នះ២ប្រកួតជាប់គ្នា តាំងពីខែតុលាឆ្នាំ២០១៦មកម្ល៉េះ ពោលគឺតាំងពីជម្រុះ Suzuki Cup ជាមួយ ទីម័រ ប្រ៊ុយណេ និងឡាវ។
បើប្រៀបធៀបជាមួយក្រុមផ្សេងទៀតនៅអាស៊ាន កម្ពុជា ឈរលើប្រទេសចំនួន ៣ គឺ ឡាវ (១៨៨), ប្រ៊ុយណេ (១៩៣), ទីម័រខាងកើត (២០០)។ ចំំណែកក្រុមអាស៊ានដែលឈរលើកម្ពុជា រួមមាន វៀតណាម (៩៦), ថៃ (១១៦), ហ្វីលីពីន (១២៦), មីយ៉ាន់ម៉ា (១៣៨), ម៉ាឡេស៊ី (១៥៩), សិង្ហបុរី (១៦២)។ ចំណាត់ថ្នាក់ដែលកម្ពុជាធ្លាប់ធ្វើបានល្អបំផុតគឺត្រឹមលេខ១៣៥ កាលពីឆ្នាំ២០១១ ខណៈកំណត់ត្រាអាក្រក់បំផុតលេខ១៩៨កាលពីឆ្នាំ២០១៤។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
របបអាហារ ដែលមានប្រយោជន៏ ជំនួយឈាម ក្នុងសរាពាង្គកាយមនុស្ស

ចាក់ឲ្យពេញៗទុកទៅលេងស្រុក! តម្លៃប្រេងឥន្ធនៈចុះ១៥០រៀលក្នុងមួយលីត្រចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ មេសា

រៀបការជាមួយមនុស្សស្រីដែលមានចរិតទាំងនេះ បុរសអាចទទួលបានទ្រព្យសម្បត្តិដ៏មានតម្លៃ

តារាសំណាងទាំង ៤ សម្រុកកើបលាភធំក្នុងខែតុលា ជាពិសេសអ្នកឆ្នាំ កុរ យីអ៊ុនស្ទុះឡើងខ្លាំង

យោបល់ទាំងអស់ (0)
គ្មានយោបល់