បង្ហោះផ្សាយ

ខ្មែរ

Amara

· 2019-05-27

ប្រកួត​ចុង​ក្រោយ បាល់ទះ​វិសាខា​ ប៉ះ​ក្រុម​ ARMY ​ថៃ​ ល្ងាច​នេះ​មាន​ Live​ ទៀត​ផង​

0

សម្រាប់ប្រិយមិត្តដែលចូលចិត្តតាម និងទស្សនាកីឡាបាល់ទះ អាចមើលបានល្ងាចនេះ ក្រុមបាល់ទះវិសាខាកម្ពុជា នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិលើកចុងក្រោយហើយ ជាមួយក្រុមខ្លាំង ARMY របស់ថៃ ហើយមាន Live លើកផេកផងដែរ។

រូបលោកគ្រូ សាន សុក្រិត

តាមការឲ្យដឹងពីគ្រូបង្វឹករបស់វិសាខា បានបញ្ជាក់ថា ល្ងាចនេះជាការប្រកួតចុងក្រោយហើយ សម្រាប់ក្រុមរបស់លោកនៅឯប្រទេសថៃប៉ុន្មានថ្ងៃនេះ។ កូនក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយ ទាំងការសម្រាក និងហូបចុក បើទោះជាប៉ុន្មានថ្ងៃនេះប្រកួត៣លើករួចហើយក៏ដោយ។

រូបលោកគ្រូ សាន សុក្រិត

គ្រូរបស់វិសាខា ខាងលើបន្ថែមទៀតថា ចំពោះសមត្ថភាពក្រុម ARMY របស់ថៃនេះក៏ល្អដែរ មិនដឹងថាល្ងាចនេះ គ្រូបង្វឹករបស់គេដាក់កីឡាករណាខ្លះនោះឡើយ ហើយក៏មិនដឹងថាដាក់ឈុតមួយណានោះដែរ ព្រោះក្រុមថៃមួយនេះ មាន២ឈុតឯណោះ។ បើទោះជាក្រុមរបស់លោក(វិសាខា) ធ្លាប់ឈ្នះ ៣-០ កាលពីវគ្គផ្ដាច់ព្រ័ត្រ ពាន ខ របស់ថៃ កាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែលើកនេះមិនទាន់ហ៊ាននិយាយណាទេ ព្រោះក្រុម ARMY មានការអភិវឌ្ឍន៍ខ្លាំងមែនទែន។

រូបលោកគ្រូ សាន សុក្រិត

រំលឹកដែរថា ការប្រកួតរបស់ក្រុមបាល់ទះវិសាខា នាល្ងាចនេះជាការប្រកួតលើកទី៤ហើយសម្រាប់ក្រុមមួយនេះ រយៈពេលជិត១០ថ្ងៃ នៃការប្រកួតមិត្តភាពអន្តរជាតិផ្លាស់ប្ដូរបទពិសោធនៅឯប្រទេសថៃ។ ការប្រកួតជាមួយក្រុមបាល់ទះ ARMY របស់ថៃ នេះចាប់ផ្ដើមពីម៉ោង៤ល្ងាចតទៅ ហើយក៏មាន Live លើកផេកផ្លូវការរបស់វិសាខា(ក្លឹបបាល់ទះវិសាខា)ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស