
Kannitha
· 2019-05-30
តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ នឹងត្រូវដាច់ភ្លើងពីថ្ងៃនេះ រហូតដល់ថ្ងៃទី២ មិថុនា
0
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា ចាប់ពីថ្ងៃទី៣០ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា តំបន់មួយចំនួនក្នុងខណ្ឌចំនួន៦ របស់រាជធានីភ្នំពេញ នឹងត្រូវផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន។
ការផ្អាកនេះ គឺដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
តាមការបញ្ជាក់របស់អគ្គិសនីកម្ពុជា នៅថ្ងៃព្រហស្បត្តិ ទី៣០ ឧសភា នេះ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច នឹងផ្អាកការផ្គត់ផ្គង់ នៅក្នុងសង្កាត់ច្រាំងចំរេះទី១ ទី២ ខណ្ឌឬស្សីកែវ, សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, សង្កាត់ដង្កោ សង្កាត់ជើងឯង សង្កាត់ព្រៃស ខណ្ឌដង្កោ, និង សង្កាត់ចោមចៅទី១ ទី២ ខណ្ឌពោធិ៍សែនជ័យ។
នៅថ្ងៃសុក្រ ទី៣១ ឧសភា ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅសង្កាត់និរោធ សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងសង្កាត់ចោមចៅទី១ ទី២ ក្នុងខណ្ឌពោធិ៍សែនជ័យ។
នៅថ្ងៃសៅរ៍ ទី០១ មិថុនា ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច នឹងផ្អាកការផ្គត់ផ្គង់ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។
ដោយឡែកនៅថ្ងៃអាទិត្យ ទី២ មិថុនា ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច នឹងផ្អាកការផ្គត់ផ្គង់ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ៕ ST
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់