
Kannitha
· 2019-07-21
ស្គាល់អត្តសញ្ញាណបុរសដេកស្លាប់ នៅមុខរថយន្ដទាំងដៃកាន់កាំភ្លើងនោះហើយ
#ស្គាល់អត្តសញ្ញាណបុរសដេកស្លាប់កាន់កាំភ្លើង# #សង្គម# #នយោបាយជាតិ#
0
ខេត្តព្រះសីហនុ៖ បុរសដែលដេកស្លាប់នៅមុខរថយន្ដទាំងក្នុងដៃកាន់កាំភ្លើង នៅខេត្តព្រះសីហនុនោះ ត្រូវបានស្គាល់អត្តសញ្ញាណហើយ ដោយជនរងគ្រោះមានឈ្មោះថា ហេង សៅគីរី ហៅ ពៅស្វា ជាមន្ដ្រីនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិខេត្ដព្រះសីហនុ។
បុរសខាងលើ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅមុខរថយន្ដមានកាន់កាំភ្លើងក្នុងដៃ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ ហើយរហូតមកដល់ពេលនេះ មិនទាន់ដឹងថាជនរងគ្រោះធ្វើអត្តឃាតដោយខ្លួនឯង ឬត្រូវគេសម្លាប់នោះទេ ពោលគឺកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់នៅកន្លែងកើតហេតុ៕ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ជីដូនមួយ Gerrard ជួយ Liverpool យកឈ្នះ Man City លើកពាន FA Youth Cup

បិសាចក្រហមនៅតែមិនអាចជួយហង្សក្រហមបាន ខណៈដែលចាញ់សង្គ្រាមនៅក្នុងទឹកដី Manchester ២ទល់នឹង០ជាមួយ Man City

តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ នឹងត្រូវដាច់ភ្លើងពីថ្ងៃនេះ រហូតដល់ថ្ងៃទី២ មិថុនា

ដឹងថាខ្សែរការពារណាខ្លះធ្លាប់ឈ្នះ Ballon d’Or ដែរទេ?

យោបល់ទាំងអស់ (0)