
Slava
· 2019-05-30
បញ្ជីឈ្មោះកម្ពុជាចេញប្រហែលជា៣ថ្ងៃមុនប្រកួតប៉ុណ្ណោះ
0
កាលពីយប់មិញនេះគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជាលោក Felix G. Dalmas និងអ្នកចាត់ការទូទៅលោក ឈូក ពិសិដ្ឋ បានសំណេះសំណាល់ជាមួយអ្នកគាំទ្រអំពីស្ថានភាពរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលត្រៀមខ្លួនប្រកួតវគ្គជម្រុះ FIFA World Cup 2022 និង Asian Cup 2023 នាថ្ងៃទី៦ ខែមិថុនាខាងមុខនេះ។
ក្រុម U23 កម្ពុជា
ក្នុងការផ្សាយផ្ទាល់លើផេកផ្លូវការសំណេះសំណាល់នេះ អ្នកគាំទ្រជាច្រើនដែលបានចូលមើលចង់ដឹងអំពីការបញ្ចេញបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ពីព្រោះការប្រកួតកាន់តែខិតជិតមកដល់ហើយ។ ឆ្លើយតបនឹងការចង់ដឹងនេះ លោក Felix បានប្រាប់ថា ការប្រកាសបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាអាចនឹងធ្វើនៅយប់ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឬ ព្រឹកថ្ងៃចន្ទ ទី៣ ខែមិថុនា ខាងមុខនេះ។
ប្រសិនបើការប្រកាសបញ្ជីឈ្មោះក្រុមជម្រើសជាតិនៅថ្ងៃទី២ ឬទី៣ ខែមិថុនាខាងមុននេះគឺមានន័យថា ក្រុមជម្រើសជាតិកម្ពុជាមានពេលប្រហែលជា៣ថ្ងៃប៉ុណ្ណោះដើម្បីប្រមូលផ្តុំហ្វឹកហាត់ ខណៈការប្រកួតផ្លូវការនឹងធ្វើនៅថ្ងៃទី៦ ខែមិថុនា។
លោក Felix
ជុំវិញការប្រកាសបញ្ជីឈ្មោះ និងប្រមូលផ្តុំហ្វឹកហាត់រយៈពេលខ្លីនេះត្រូវបានលោកគ្រូបង្វឹកជនជាតិប្រេស៊ីល Felix បានលើកហេតុផលថា ការពិតនរណាក៏ចង់បានពេលវេលាវែងដើម្បីប្រមូលផ្តុំហ្វឹកហាត់ដែរ ប៉ុន្តែការប្រមូលផ្តុំរយៈពេលខ្លីនេះគឺផ្អែកលើស្ថានភាព៣យ៉ាង។
ទី១៖ អនុលោមតាមពេលវេលាប្រមូលផ្តុំរបស់ FIFA ដែលបានកំណត់។ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានកំណត់ថ្ងៃប្រមូលផ្តុំគឺ ទី៣ ខែមិថុនា។
ទី២៖ លីគបាល់ទាត់កំពូលកម្ពុជានៅបន្តប្រកួតចុងសប្តាហ៍នេះពោលគឺសៅរ៍ អាទិត្យ ទី២ និងទី៣ ខែមិថុនា។ ដូច្នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចង់ឲ្យមានការទំនាក់ទំនងល្អជាមួយក្លឹបក្នុងលីគដោយមិនរំខាន់ ឬក៏ធ្វើឲ្យប៉ះពាល់ដល់ការប្រើប្រាស់កីឡាកររបស់ក្លឹបឡើយ ខណៈពេលលីគកំពុងដំណើរការប្រកួត។
ទី៣៖ ទោះជាមានពេលប្រមូលផ្តុំខ្លីក៏ដោយ ប៉ុន្តែគ្មានផលប៉ះពាល់ជាដុំកំភូនឡើយ។ គ្រប់គ្នាដឹងហើយ កីឡាករមានកម្លាំងគ្រប់គ្រាន់ និងមានបច្ចេកទេសស្រាប់ហើយដោយសារពួកគេលេងក្នុងលីគជាប់រហូត។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងបើកទ្វារស្វាគមន៍ក្រុមជម្រើសជាតិប៉ាគីស្ថាន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ជើងទី១នៃយុទ្ធនាការណ៍ World Cup 2022 និង Asian Cup 2023 ខណៈជើងទី២ថ្ងៃទី១១ ខែមិថុនា នៅប្រទេសកាតារ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
Park Hang-Seo កោះហៅកីឡាករ២៨នាក់បោះជុំរំហ្វឹកហាត់ត្រៀម SEA Games 2019

ឃាត់ខ្លួនជនជាតិចិនម្នាក់ លួចលុយនិងទូរស័ព្ទដៃពីអ្នកលក់សាច់ជ្រូក

គ្រូបង្វឹកសញ្ជាតិជប៉ុនTakakura នឹងធ្វើការជាមួយ យុវជនសម្រាប់ ការប្រកួត World Cup ស្ត្

អាជ្ញាធរក្រុងស្វាយរៀង ចុះរុះរើសំយាប និងឆត្រដាក់គ្មានសណ្តាប់ធ្នាប់ នៅជុំវិញផ្សារវាលយន្ត ក្រុងស្វាយរៀង

ការណែនាំពិសេស
៣ យ៉ាង បើអ្នកអាចយកឈ្នះបាន ជីវិតអ្នកនឹងបានស្ងប់សុខ មានសំណាង គ្មានទុក្ខមកបៀតបៀនឡើយ

Hong Kong Guangxi General Chamber of Commerce wishes New Year greetings to the overseas Chinese

មហាសន្និបាតប្រចាំឆ្នាំនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបើកធ្វើនៅទីក្រុងប៉េកាំង

សញ្ញាទាំង ៧ បង្ហាញថា ស្នេហារបស់អ្នកពិបាកទៅមុខណាស់ អ្នកកំពុងតែមានទំនាក់ទំនងតែម្ខាងហើយ

យោបល់ទាំងអស់ (0)
គ្មានយោបល់