
Ponnleu
· 2019-06-20
ប្រធានាធិបតីចិនអញ្ជើញទៅជួបមេដឹកនាំកំពូលកូរ៉េខាងជើង មុនជំនួបជាមួយលោក ដូណាល់ ត្រាំ
0
លោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានទៅបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្ដ នៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
លោក ស៊ី ជីនពីង ប្រធានាធិបតីចិនដំបូងគេ ដែលទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសកូរ៉េខាងជើង។ ក្នុងរយៈពេល១៤ឆ្នាំកន្លងមក ក្រោយពេលសម័យសង្គ្រាមត្រជាក់ ដែលកូរ៉េខាងជើងបានធ្វើឲ្យកាន់តែវឹកវរ ពីបញ្ហាអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង ហើយរដ្ឋាភិបាលទីក្រុងប៉េកាំង បានគាំទ្រជាបន្តបន្ទាប់ នាំឲ្យមានការដាក់ទណ្ឌកម្មរពីអង្គការសហប្រជាជាតិ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងលោក គីម ជុងអ៊ុន បានខិតខំស្តារទំនាក់ទំនងល្អឡើងវិញ ខណៈមេដឹកនាំវ័យក្មេងកូរ៉េខាងជើង ធ្លាប់ទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន ដើម្បីជួបជាមួយលោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង៤ដងរួចមកហើយ កាលពីឆ្នាំកន្លងទៅ។ រីឯអាជ្ញាធរចិនបានអំពាវនាវឲ្យមានការបន្ធូរបន្ថយនូវទណ្ឌកម្មដល់កូរ៉េខាងជើង។
ក្រុមអ្នកវិភាគ បានលើកឡើងថា តែមេដឹកនាំចិនបានទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះយ៉ាងខ្លាំង ដើម្បីបានដឹងអំពីរបៀបចរចា អំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង រវាងលោក គីម និងលោក ត្រាំ ថាតើវាបានប្រព្រឹត្តទៅដោយរបៀបណា នៅមុនពេលសម្រេចចិត្តបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងលើកនេះ។
នៅក្នុងដំណើរបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃរបស់លោក ស៊ី នៅក្នុងប្រទេសកូរ៉េខាងជើង នោះ គេសង្ឃឹមថា នេះជាឱកាសល្អមួយ បង្ហាញឲ្យឃើញថា ចិនជាប្រទេសដែលមានឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងតំបន់។
លោក Lim Eul-chul សាស្ត្រាចារ្យសិក្សាស្រាវជ្រាវ អំពីកូរ៉េខាងជើង នៅឯសាកលវិទ្យាល័យ Kyungnam បានថ្លែងថា សម្រាប់កូរ៉េខាងជើង ដំណើរទស្សនកិច្ចនេះ នឹងបង្ហាញឲ្យអាមេរិក ឃើញថា ចិនជាអ្នកគាំទ្រខ្លួន ហើយក៏ជាការផ្ញើសារមួយផងដែរទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ឥរិយាបថអត់ធ្មត់ចំពោះការដាក់សម្ពាធ គឺមានកម្រិត ។ កូរ៉េខាងជើង អាចនឹងអស់ការអត់ធ្មត់ ។
ជំនួបកំពូល រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ទាំងពីរលើក គឺបរាជ័យ មិនបានព្រមព្រៀងណាមួយជាមួយគ្នាបានឡើយ ។
ទីក្រុងប៉េកាំងវិញ ក្រុមការងារចរចាស្តីអំពីជម្លោះពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ក៏មិនបានសម្រេចលទ្ធផល ផងដែរ កាលពីខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ហើយភាគីអាមេរិកប្រកាសដំឡើងពន្ធទំនិញចិនចំនួន២៥ភាគរយ និងព្រមានដំឡើងពន្ធបន្ថែមទៀតរហូតដល់ទំហំទឹកប្រាក់៣០០ពាន់លានដុល្លារអាមេរិក ។
សូមបញ្ជាក់ថា បន្ទាប់ពីវិលត្រឡប់ពីទីក្រុងព្យុងយ៉ាង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងបន្តដំណើរទៅកាន់ជប៉ុន ដើម្បីចូលរួមជំនួបកំពូលប្រទេស G-20 (ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង២០របស់ពិភពលោក)។ នៅប្រទេសជប៉ុននោះ តាមគម្រោង លោកស៊ី ជីនពីង នឹងជួបជាមួយលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដើម្បីពិភាក្សាគ្នាបន្ថែមទៀតរឿងសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ៕ thach086
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
នេះជារូបរាង Case ផ្លូវការសម្រាប់ Galaxy Note 10

តុលារសម្រេចកាត់ទោស កញ្ញា យិន ម៉ាណា ចំនួនមួយឆ្នាំ តែអនុវត្តទោសត្រឹម២ខែ រឿងជិះឡានបុកនិស្សិតឆ្នើមស្លាប់

កាស AirPods ក្លែងក្លាយតម្លៃ ៥០ ដុល្លារដូចពិតបេះបិទ

ប្រទេសសឹង្ហបុរីសម្បូរសេដ្ឋីផ្នែកអចលនទ្រព្យដែលមានលុយច្រើនជាងគេនៅក្នុងតំបន់អាស៊ាន

យោបល់ទាំងអស់ (0)