Ponnleu

· 2019-05-17

តុលារសម្រេចកាត់ទោស កញ្ញា យិន ម៉ាណា ចំនួនមួយឆ្នាំ តែអនុវត្តទោសត្រឹម២ខែ រឿងជិះឡានបុកនិស្សិតឆ្នើមស្លាប់

0

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កញ្ញា យិន ម៉ាណា ចំនួន១ឆ្នាំ ប៉ុន្តែទោសនេះត្រូវបានអនុវត្តត្រឹមតែ ២ខែប៉ុណ្ណោះ ដោយ១០ខែទៀត ត្រូវព្យួរ។

បើតាមការអនុវត្តទោស ដែលគិតចាប់តាំងពីកញ្ញា យិន ម៉ាណា ត្រូវបានឃុំខ្លួននាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ហើយគិតមកទល់នឹងពេលនេះ ការអនុវត្តច្បាប់ឃុំខ្លួន គឺនៅសល់តែប្រមាណជាង១០ថ្ងៃទៀតប៉ុណ្ណោះ គឺគ្រប់រយៈពេល ២ខែហើយ ដោយកញ្ញា យិន ម៉ាណា នឹងអាចមានសេរីភាពឡើងវិញ ក្នុងចន្លោះថ្ងៃទី២៩ ខែឧសភា ខាងមុខនេះ។

គួររម្លឹកថា កាលពីខែមីនា កញ្ញា យិន ម៉ាណា បានបើករថយន្តទំនើបម៉ាក Range Rover បង្កគ្រោះថ្នាក់ដល់និស្សិតស្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ដែលប្រការនេះបានធ្វើឲ្យមហាជនផ្ទុះកំហឹងជាខ្លាំង នឹងស្នើឲ្យកម្លាំងមានសមត្ថកិច្ចដាក់ទោសទណ្ឌឲ្យបានធ្ងន់ធ្ងរ។

ក្រោយមកសំណុំរឿងក្តីក៏ត្រូវបានបញ្ចប់ ជនបង្កបានយល់ព្រមសងសំណងចំនួន៧ម៉ឺនដុល្លារដល់គ្រួសារសព ជាសំណងរដ្ឋប្បវេណី ប៉ុន្តែនៅសល់បណ្តឹងអាជ្ញារ ទើបនៅថ្ងៃនេះតុលាការបានសម្រេច កាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស