
Charya
· 2019-06-21
ផ្លែស្វាយពណ៌បៃតង ល្អបំផុតសម្រាប់សុខភាពថ្លើម
11
ផ្លែស្វាយពណ៌បៃតងជាប្រភពដ៏ល្អមួយនៃវីតាមីន C ហើយក៏ច្រើនជាងផ្លែស្វាយដែលទំដែរ។ ជាមួយគ្នានេះដែរ ផ្លែស្វាយពណ៌បៃតងជាប្រភពដ៏ល្អមួយនៃសារធាតុ Pectin ដែលអាចបន្ថយការកើតជាគ្រួសក្នុងតម្រងនោម។ផ្លែស្វាយខ្ចី ថ្វីត្បិតតែវាខ្ចីមែន និងជូរមែន តែវាមានប្រយោជន៍ខ្លាំងចំពោះសុខភាពថ្លើមដោយសារតែ៖
* បញ្ចុះកូឡេស្តេរ៉ុល
ការញ៉ាំផ្លែស្វាយជាទៀងទាត់នឹងជួយរក្សាកម្រិតកូឡេស្តេរ៉ុលឲ្យនៅធម្មតា។ វីតាមីន C ជាតិសរសៃ និង Pectin ដែលមានខ្ពស់ស្រាប់ក្នុងផ្លែស្វាយនឹងជួយបន្ថយកម្រិតកូឡេស្តេរ៉ុលបាន ជាពិសេសកូឡេស្តេរ៉ុលអាក្រក់ និង Triglyceride។ វាក៏ជួយបង្កើនចំនួនកូឡេស្តេរ៉ុលល្អក្នុងឈាមដែរ។
* ពង្រឹងដល់ការរំលាយអាហារ
បើសិនជាអ្នកយល់ថា ឧស្សាហ៍ហើមពោះ នោះវាអាចជាប់ទាក់ទងនឹងបញ្ហានៃការរំលាយអាហារហើយ។ ផ្លែស្វាយមានជាតិសរសៃ និងសារធាតុដែលអាចជួយភ្ញោចដល់ការផលិតរស់រំលាយអាហារបាន។ ដើម្បីពង្រឹងដល់ការរំលាយអាហារ អ្នកអាចញ៉ាំផ្លែស្វាយជាអាហារសម្រន់បាន។
* បង្ការជំងឺឈាមអញ្ចាញធ្មេញ
ជំងឺឈាមអញ្ចាញធ្មេញបង្កឡើងដោយសារតែការកង្វះវីតាមីន C។ យ៉ាងណាមិញ វាអាចបង្ការបានតាមរយៈការញ៉ាំផ្លែស្វាយខ្ចីក្នុងរដូវក្តៅដែរ។
* ព្យាបាលជំងឺក្រពះពោះវៀន
ផ្លែស្វាយខ្ចីមានសារធាតុ Pectin ខ្ពស់ ហើយនៅពេលញ៉ាំវាជាមួយអំបិល និងទឹកឃ្មុំវិញ គឺមានប្រយោជន៍ខ្លាំងចំពោះការព្យាបាលជំងឺក្រពះពោះវៀនហើយ។ ជាមួយគ្នានេះដែរ វាត្រូវបានកេចាត់ទុកថាជាថ្នាំដ៏មានប្រសិទ្ធភាពបំផុតមួយចំពោះជំងឺឬសដូងបាត រាករូស ពិបាករំលាយអាហាររ៉ាំរ៉ៃ ចាញ់កូន ទល់លាមក និងក្រពះមិនកិនអាហារ។
* ព្យាបាលជំងឺថ្លើម
ផ្លែស្វាយខ្ចីនឹងជួយដល់ការព្យាបាលជំងឺថ្លើមដោយសារតែវាជួយលាងសម្អាតការបង្ករោគដោយបាក់តេរីក្នុងពោះវៀន និងបង្កើនការបញ្ចេញទឹកប្រមាត់។ ជាមួយគ្នានេះដែរ វាមានវីតាមិន C និងអង់ទីអុកស៊ីដង់ខ្ពស់ជាងផ្លែស្វាយទំ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អ្នកស្រីអាជ្ញាកណ្ដាលដំបូងគេនឹងកាត់សេចក្ដីពានSuper Cup រវាង Liverpool និង Chelsea

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអ្នករាយការណ៍ពិសេសរបស់ អ.ស.ប ជួបពិភាក្សាគ្នា
ខ្យល់កន្រ្តាក់ល្ងាចមិញ ខូតខាតផ្ទះប្រជាពលរដ្ឋ១០ខ្នង និងរបួសមនុស្សម្នាក់នៅស្រុកស្វាយជ្រំ និងរមាសហែក

សោកស្ដាយ! គ្មានទូរទស្សន៍ណាផ្សាយជម្រើសជាតិកម្ពុជា ប៉ះប៉ាគីស្ថានស្អែកទេ

ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់