
phara
· 2019-07-01
សូមជួយគាំទ្រ! កសិករខ្មែរយើង បានដាំផលិតផលថ្មីមួយទៀតហើយ គឺ…….
#កសិករ# #កសិកម្ម# #ត្រសក់ផ្អែម# #សង្គម#
12
កាលពីពេលថ្មីៗនេះ បើយោងតាមរយៈហ្វេសប៊ុកមួយឈ្មោះ Voleak Muy បានបង្ហោះសារដ៏រីករាយមួយ ដែលកសិករខ្មែរយើង ដាំបានកសិផលថ្មីមួយទៀតហើយ គឺត្រសក់ផ្អែម ដាំដុះតាមបែបធម្មជាតិ រសជាតិផ្អែមឆ្ងាញ់ប្លែក។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុករូបនេះ ក៏បានភ្ជាប់សារខ្លីមួយឲ្យដឹងផងដែរថា៖
«សុំមេត្តាស៊ែរម្នាក់មួយៗមកបងប្អូន ដើម្បីលើកទឹកដល់កសិដ្ឋានយើងខ្ញុំ (មុយ រ៉ាដូ) ដែលផលិតបាននៅកសិផលថ្មីមួយទៀតហើយ សំរាប់ទឹកដីខេត្តមណ្ឌលគិរី គឺត្រសក់ផ្អែម(Melon) ដាំដុះតាមបែបធម្មជាតិ ដោយការសាកល្បងលើកទី1 ហើយទទួលផលតែម្តង ហើយល្អទៀតផង ចំណែកឯរសជាតិវិញគឺផ្អែមឆ្ងាញ់ប្លែក។
កុំចង់សាកជាមួយកូនកសិករខ្មែរអ្វីក៏អាចផលិតបានដែរ អោយតែដាក់ចិត្ដដាក់កាយថាធ្វើកសិកម្មយ៉ាងពិតប្រាកដនោះនឹងជោគជ័យហើយមានបងប្អូនខ្មែរជួយលើកចិត្ត និងគាំទ្រកសិផលខ្មែរទៀត យើងខ្ញុំនៅតែបន្តធ្វើ នឹងពង្រីកផ្ទៃដីអោយធំ ដើម្បីបំរើជូនអតិថិជនមិនអោយខ្វះ ហើយអ្វីដែលពិសេសនោះ គឺកសិដ្ឋានយើងក៏មានទីតាំងនៅភ្នំពេញសំរាប់លក់រាយ និងបោះដុំចែកចាយនៅ បន្លែ ផ្លែឈើ មកពីមណ្ឌលគិរី ដែលមានប្រភពច្បាស់លាស់ ទៅកាន់ 25ខេត្ត/ក្រុងតែម្តង សូមជួយគាំទ្រផង។
ទោះជាវាមានតំលៃរៀងខ្ពស់ជាងគេបន្តិច តែយើងខ្ញុំធានាពីរសជាតិ សុវត្តិភាព ជូនពុកម៉ែបងប្អូន។ ថ្ងៃនេះបេះបានតែប៉ុណ្ណឹងទេពូជប័រកំរ ស្អែកទៅដល់ភ្នំពេញហើយ រសជាតិម៉ាឆ្ងាញ់ជាប់ចិត្ត មានលក់នៅហាង ពិភព បន្លែ ផ្លែឈើមណ្ឌលគិរី សាខាភ្នំពេញ មានទីតាំងនៅភ្នំពេញស្រាប់ នៅផ្លូវ128 ផ្ទះលេខ 292 មហាវិថីកម្ពុជាក្រោម ខាងលិចស្តុបណានជីន ដាំដុះបែបធម្មជាតិ និងសុវត្តិភាពជូនបងប្អូន អរគុណបងប្អូនសំរាប់ការគាំទ្រ នាងខ្ញុំមានបោះដុំ នឹងលក់រាយ Tel: Cell card : 099449899 Metfone : 0888449899 Smart : 0963036999 សូមអរគុណច្រើន»៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អត្ថប្រយោជន៍ ៧ យ៉ាងរបស់ ពោតបារាំង ដែលអ្នកមិនធ្លាប់ដឹង

អាជ្ញាធរខេត្តសៀមរាប នឹងរៀបចំទិវាវប្បធម៌ជាតិ ៣មីនា រយៈពេល៣ថ្ងៃនៅសួនព្រះរាជដំណាក់ ក្រុងសៀមរាប

ប្រជាសហគមន៍នៅភ្នំខ្នងផ្សារទទួលបានដីចំនួន ៤០ហិកតាមកវិញ ក្រោយសម្តេចធិបតីប្រកាសលុបចោល គម្រោងក្រុមហ៊ុនវិនិយោគចំនួន០៤ នៅលើតំបន់ភ្នំទេសចរណ៍ធម្មជាតិខ្នងផ្សារ

មនុស្សដែលមានលក្ខណៈ៤យ៉ាងនេះ ជាមនុស្សពុតត្បុត ល្អតែមុខតែក្រោយខ្នងស្អុយរលួយ

យោបល់ទាំងអស់ (0)