បង្ហោះផ្សាយ

ខ្មែរ

Davi

· 2019-07-02

ឈឺចុកក្នុងទ្រូង (ANGINA)

#ឈឺចុកក្នុងទ្រូង# #គន្លឹះថែទាំសុខភាព# #សុខភាព#

0

ជាបណ្ដុំរោគសញ្ញានៃការឈឺទ្រូងដែលបណ្ដាលមកពីខ្វះអុកស៊ីសែន ទៅចិញ្ចឹមសាច់ដុំបេះដូង។

មូលហេតុ៖ ភាគច្រើនបណ្ដាលមកពីការត្បៀតសរសៃឈាមបេះដូង ដែលបង្កឡើងដោយកំណកខ្លាញ់តាមជញ្ជាំងសរសៃឈាមបេះដូង។

កត្តាគ្រោះថ្នាក់៖

អាយុច្រើន

ជក់បារី

លើសសំពាធឈាម

ទឹកនោមផ្អែម

លើសជាតិខ្លាញ់

ការមិនធ្វើលំហាត់ប្រាណ

អាចជាកត្តាតំណពូជ

រោគសញ្ញា៖

Stable angina៖ ឈឺតឹងណែន ឬកៀបក្រោយសន្ទះទ្រូងចាក់ទៅថ្គាម និងដៃខាងឆ្វេង ឬស្មាខាងឆ្វេង ពេលប្រឹងធ្វើការ ឬបញ្ចេញកំលាំង។ ការឈឺទ្រូងនេះមានរយៈពេលខ្លី តិចជាង៥នាទី និងបាត់ទៅវិញក្រោយពេលឈប់សំរាក ឬដោយប្រើថ្នាំ នីត្រូគ្លីសេរីន (Nitroglycerine)។

Instable angina៖ ឈឺតឹងណែន ឬកៀបក្រោយសន្ទះទ្រូងចាក់ទៅថ្គាមនិងដៃឆ្វេង ឬស្មាខាងឆ្វេងពេលនៅស្ងៀមដែលមានរយៈពេលយូរអាចពី ៥ ទៅ ៣០នាទី ហើយប្រឈមមុខនឹងការកកើតជំងឺរលួយសាច់បេះដូង។

វិធានការពារ៖

អ្នកជំងឺសម្រាកស្ងៀម ហាមងើបដើរ ឬបញ្ចេញកំលាំង

ផ្ដល់អុកស៊ីសែនបើអ្នកជំងឺមានកំហាប់អុកស៊ីសែនតិចជាង៩៥%

វាស់ចង្វាក់បេះដូង

ការព្យាបាល៖

ប្រើឱសថប្រឆាំងនឹងកំណកឈាម

ត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ

ប្រភព៖សេចក្ដីណែនាំគ្លីនីក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់