Putrea

· 2019-07-03

ក្រដាសត្រចៀក អាចនឹងរងគ្រោះដោយសារតែ...

#ក្រដាសត្រចៀក# #គន្លឹះថែទាំសុខភាព# #សុខភាព# #គ្រោះថ្នាក់#

0

មនុស្សជាច្រើនមិនដឹងថា ការសម្អាតត្រចៀក គឺជាមូលហេតុចំបងនៃការប៉ះពាល់ក្រដាសត្រចៀក។ នេះដោយសារតែការយកអ្វីមួយដាក់ទៅចូលក្នុងត្រចៀក អាចងាយនឹងគ្រោះថ្នាក់ដល់ជាលិកានៃក្រដាសត្រចៀក ជាពិសេសចំពោះកុមារ ដែលមានរន្ធត្រចៀកតូច។

ប៉ុន្តែក្រដាសត្រចៀក អាចត្រូវបានគ្រោះថ្នាក់ដោយមធ្យោបាយជាច្រើនទៀតដូចជា ៖

  • ការឆ្លងមេរោគនៅនឹងត្រចៀក ៖ ការឆ្លងមេរោគនៅនឹងត្រចៀកកណ្តាល ឬត្រចៀកខាងក្នុង អាចនាំឲ្យមានខ្ទុះ និងជាតិទឹកនៅនឹងក្រដាសត្រចៀក។ នេះគឺជាមូលហេតុទូទៅនៃការរហែកក្រដាសត្រចៀកចំពោះកុមារ។
  • កម្ពស់ខ្ពស់ ឬទាប ៖ ជាធម្មតា សម្ពាធខ្យល់នៅនឹងត្រចៀកកណ្តាល និងសម្ពាធនៅនឹងបរិយាកាស គឺមានលំនឹង។ ការប្រែប្រួលជាធម្មតាចំពោះសម្ពាធនេះ អាចគ្រប់គ្រាន់ដើម្បីឲ្យរហែកដល់ក្រដាសត្រចៀក។
  • សំឡេងលឺខ្លាំងពេក ៖ ទោះបីជាមិនមែនជារឿងទូទៅ ប៉ុន្តែសំឡេងលឺខ្លាំងពេកអាចបង្កើតឲ្យមានរលកសំឡេងដែលខ្លាំងគ្រប់គ្រាន់នឹងនាំឲ្យខូចខាតដល់ក្រដាសត្រចៀក។ សំឡេងលឺខ្លាំងក៏អាចបណ្តាលឲ្យប៉ះពាល់ដល់ការលឺសំឡេងមួយរយៈ ឬអចិន្ត្រៃយ៍ផងដែរ។
  • វត្ថុពីខាងក្រៅចូលត្រចៀក ៖ ក្រៅពីសំឡីត្បាល់ត្រចៀក វត្ថុដែលចូលទៅក្នុងត្រចៀកអាចធ្វើឲ្យប៉ះពាល់ដល់ក្រដាសត្រចៀកផងដែរ។
  • គ្រោះថ្នាក់ក្បាល ៖ ការប៉ះផ្ទាល់ទៅនឹងត្រចៀកអាចបណ្តាលឲ្យប្រេះលលាដ៍ក្បាល ឬសម្ពាធដែលអាចឲ្យរហែកដល់ក្រដាសត្រចៀក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)