
Putrea
· 2019-08-07
មានផ្ទៃពោះហើយ តែបែរជាឈឺពោះរមួលៗ គួរភ័យទេ?
#មាតា និងទារក# #ឈឺពោះ# #រមួល#
0
ខ្ញុំមានផ្ទៃពោះ ១៧សប្តាហ៍ ហើយខ្ញុំច្រើនតែឈឺចាប់ដូចគេចាក់នៅក្នុងពោះ។ តើវាគួរឲ្យបារម្ភដែរទេ? តើការឈឺពោះបែបរមួលៗ គឺជារឿងធម្មតាទេក្នុងពេលមានផ្ទៃពោះអ៊ីចឹង?
ការមានផ្ទៃពោះអាចបង្កឲ្យមានការបារម្ភច្រើនណាស់។ ស្រ្តីគ្រប់រូបអាចនឹងមានសំណួរ និងចម្ងល់របស់ខ្លួនជាច្រើនអំពីរឿងនេះ។ ទោះបីជាការឈឺចាប់តិចតួចក្នុងរាងកាយរបស់គាត់ក៏គាត់ចង់សួរពេទ្យដើម្បីបញ្ជាក់ឲ្យច្បាស់ដែរ។ យ៉ាងណាមិញរឿងជាច្រើនដូចជា ការឈឺពោះបែបរមួលៗ គឺជារោគសញ្ញាមួយនៃការមានផ្ទៃពោះប៉ុណ្ណោះ ហើយវាច្រើនតែជារឿងធម្មតាដែរ។
+ តើឈឺពោះអ៊ីចឹងបណ្តាលមកពីអ្វីទៅ?
ស្ថិតក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ការហើមពោះ និងទល់លាមកអាចបណ្តាលឲ្យឈឺពោះបែបរមួលៗបាន។ ពិតណាស់ការឈឺពោះបែបរមួលៗដែលបណ្តាលមកពីការហើមពោះ និងទល់លាមកអាចជាសញ្ញាដំបូងនៃការមានផ្ទៃពោះដែរ។ ជាមួយគ្នានេះដែរនៅពេលមានផ្ទៃពោះហើយ ស្បូនអាចនឹងត្រូវរីកធំ ហើយការរីកនេះក៏បង្កជាការឈឺចាប់ផងដែរ។ អ្នកប្រហែលជាធ្លាប់មានអាការឈឺពោះបែបរមួលតិចៗរហូតដល់ខ្លាំងមធ្យម ជាពិសេសនៅពេលស្បូនលូតលាស់កាន់តែធំ។ អ្នកក៏អាចធ្លាប់មានអាការឈឺចាប់ដូចគេចាក់នៅផ្នែកខាងក្រោមនៃពោះដោយសារតែការយឺតនៃសរសៃចងក្នុងពោះ ហើយអាចឈឺដល់ក្រលៀនទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយអ្នកត្រូវតែស្វែងរកគ្រូពេទ្យបើសិនជាអ្នកមានអារម្មណ៍ថា ការឈឺចាប់នោះខ្លាំងក្លា ឬឈឺចាប់រហូត។ រឿងនេះច្រើនតែកើតមានជាញឹកញាប់ក្នុងត្រីមាសទីពីរ និងទីបី។
សម្រាប់ការមានផ្ទៃពោះក្នុងដំណាក់កាលចុងក្រោយ អ្នកគួរតែចាត់ទុកថាការឈឺពោះបែបនេះគឺជារឿងធ្ងន់ធ្ងរ ព្រោះវាអាចជាការឈឺពោះសម្រាលលេងៗ។ យ៉ាងណាមិញបើសិនជាអ្នកមានការកន្ត្រាក់ក្នុងពោះមុនគភ៌អាយុ ៣៧សប្តាហ៍ ហើយឈឺពោះបែបងំ និងឈឺខ្នងជាប់រហូតនោះ វាគួរតែអាចមានន័យថា ជាការសម្រាលមិនគ្រប់ខែហើយ។
+ ពេលណាទើបគិតថាការឈឺពោះបែបនេះជារឿងធ្ងន់ធ្ងរ?
បើសិនជាការឈឺពោះអ្នកទំនងជាមានលក្ខណៈដូចការឈឺពោះក្នុងពេលមករដូវ ហើយកើតឡើងជាមួយគ្នានឹងការហូរឈាម ឬមានកន្ទួលនៅទ្វារមាសទៀតនោះ វាអាចមានន័យថា ជាការរលូតកូនហើយ។ បើសិនជាការឈឺពោះកើតឡើងជាប់រហូត ធ្ងន់ធ្ងរ និងកាន់តែខ្លាំងទៅៗ វាអាចគិតថា ជាការរបើកសុកហើយ។ បើសិនជាអ្នកមានអាការទាំងនេះមែន អ្នកត្រូវតែទៅជួបគ្រូពេទ្យភ្លាម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)