Kaliyanei

· 2019-07-11

អាវ Iron Man ពិតប្រាកដកាន់តែទំនើបបានបង្ហាញខ្លួនហោះជាលើកដំបូង

#អាវ Iron Man ពិតប្រាកដ# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ#

0

យើងទាំងអស់គ្នាចងចាំថានៅពេលដែលលោក Tony Stark បានបង្កើតអាវដែក ជាដើមហេតុធ្វើឱ្យគាត់ក្លាយជាវីរបុរស ។ ហើយឥឡូវនេះលោក dam Savage ដើរតាមគន្លងរបស់ Tony Stark បានបង្ហាញការបង្កើតអាវ Iron man របស់គាត់សម្រាប់ខ្លួនគាត់ ។ អាវ Iron man នេះផ្គុំជាបំណែកៗ ហើយភាគច្រើនត្រូវបានផលិតដោយប្រើម៉ាសុីន 3D ដើម្បី Print ដោយប្រើប្រាស់សារធាតុ titanium ។ ឈុតពណ៌ប្រផេះនេះត្រូវបានបំពាក់ដោយបំពាក់កូនម៉ាស៊ីនយន្តហោះខ្នាតតូចចំនួន ៥ នៅត្រង់ដៃអាវ និងខាងក្រោយខ្នង។ ការបង្កើតនេះ ធ្វើឡើងទៅតាមគំនិតកែច្នៃចេញពីឈុតតួប្រុសដែលពាក់ដោយលោក Robert Downey Jr នៅក្នុងរឿង “Iron Man” ។

លោក dam Savage បានបង្កើតឈុតដ៏អស្ចារ្យនេះបាន ដោយមានជំនួយពីក្រុមអ្នកវិទ្យាសាស្រ្តមកពីសាលា Colorado School of Mines ។ អាចដំណើរការទៅបានដោយពឹងផ្អែកទៅលើការប្រើប្រាស់ប្រេងសាំង ឬក៏ម៉ាស៊ូត ហើយវាមានល្បឿនអតិបរមា ៥១គីឡូម៉ែត្រក្នុង១ម៉ែត្រ និងហោះបានកម្ពស់ដល់ ៣៦៥៨ម៉ែត្រ។ យ៉ាងណាមិញ អាវមួយនេះមិនទាន់អាចហោះហើរចូលក្នុងអវកាសទេ ហោះត្រឹមតែកម្ពស់២-៣ម៉ោងប៉ុណ្ណោះពីដី ក្រោមហេតុផលគិតពីសុវត្ថិភាព។ នេះគឺជាជោគជ័យថ្មីមួយក្នុងការសាកល្បងរបស់លោក និង ទទួលបានបទពិសោធន៍ហោះថ្មីយ៉ាងក្លាហានបំផុត ហើយនៅពេលអនាគតខាងមុខ ឈុតសម្លៀកបំពាក់ហោះនេះ នឹងត្រូវយកទៅប្រើប្រាស់ជាសាធារណៈក្នុងការងារសង្គ្រោះ និង ការពារសុវត្ថិភាពផ្សេងៗ ។

ការហោះរយៈពេល១នាទី វាត្រូវការចំណាយសាំង ឬម៉ាស៊ូតអស់ប្រហែលជាចំនួន ៤លីត្រ ហើយក្នុងការចាក់បំពេញម្ដង វាអាចហោះបានរយៈពេល ៣ ទៅ ៤នាទី ។ លោកបន្ថែមថា ឥឡូវនេះលោកក៏មានជម្រើសមួយទៀតផងដែរ ដែលមានសមត្ថភាពហោះបានក្នុងរយៈពេលប្រហែលជា ៩នាទី ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស