
KOL
· 2019-07-18
រថយន្ត Mercedes-Benz ២គ្រឿង ដែល គីម ជុងអ៊ុន ប្រើប្រាស់ ត្រូវឆ្លងកាត់៦ប្រទេស
0
ដោយសារតែការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ ធ្វើឲ្យការទិញ រថយន្ត Mercedes-Benz សម្រាប់មេដឹកនាំ គីម ជុងអ៊ុន ប្រើប្រាស់ មិនមែនជារឿងងាយស្រួលនោះឡើយ គឺត្រូវឆ្លងកាត់ដល់ទៅ៦ប្រទេសទម្រាំទៅដល់ទីក្រុងព្យុងយ៉ាង។
តាមព័ត៌មានស្រាវជ្រាវ របស់មជ្ឈមណ្ឌល ស្រាវជ្រាវ ការពារជាតិ នៅទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថា មានប្រទេសដល់ទៅ៩០ ប្រទេសជាប់ពាក់ព័ន្ធ និងការទិញទំនិញប្រណិតៗឲ្យទៅកូរ៉េខាងជើង ចាប់ពីឆ្នាំ២០១៥-២០១៧ ក្នុងនោះមានរថយន្តពាសដែកMercedes-Benz ពីរគ្រឿង ដែល គីមជុង អ៊ុន កំពុងតែប្រើប្រាស់។
សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា រថយន្ត Mercedes-Benz S-600 Guard បានដឹកជញ្ជូនពី ហុល្លង់ ឆ្លងកាត់ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងរុស្ស៊ីទើបទៅដល់ កូរ៉េខាងជើង ។ ការដឹកជញ្ជូន បែបនេះគឺដើម្បីគេចពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ។ ក្រុមអ្នកស្រាវជ្រាវអាមេរិក បានតាមដានតាំងពីប្រភពចាប់ផ្តើមនៃការនាំចេញរថយន្តlimousine ពាសដែល ម៉ាកMercedes ថ្មីបំផុត សម្រាប់លោក គីម ជុង អ៊ុន គឺចាប់ផ្តើមចេញពីកំពង់ផែទីក្រុង Rotterdam ប្រទេសហុល្លង់នៅខែមិថុនាឆ្នាំ២០១៨។
ក្រោយរយៈពេល៤១ថ្ងៃនៅលើដែនសមុទ្រ រថយន្តខាងលើក៏បានទៅដល់ប្រទេសចិន ហើយនៅទីនោះចាប់ពីថ្ងៃទី៣១ខែកក្កដាដល់ថ្ងៃទី២៨ខែសីហា ។ ក្រោយមកកុងតឺន័រដាក់ រថយន្ត បានបញ្ជូនបន្តទៅកាន់នាវាមួយទៀតទៅទីក្រុងអូសាកាប្រទេសជប៉ុន ហើយបន្តប្តូនាវាឡើងទៅកាន់ទីក្រុង Busan កូរ៉េខាងត្បូង ចំណាយពេល៣ថ្ងៃទៀត ។ក្រោយមក ក៏បានបន្តដឹកជញ្ជូនតាមនាវាបំពាក់ទង់ជាតិ Togo ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី ហើយក៏បាត់ខ្លួននៅក្នុងប្រទេសរុស្ស៊ីតែម្តង ។ក្រោយមកទើបលេចមុខនៅទីក្រុងព្យុងយ៉ាង នាខែមករាឆ្នាំ២០១៩។ រថយន្តនោះមានតម្លៃប្រមាណ៥០ម៉ឺនដុល្លារ ប៉ុន្តែការដឹកជញ្ជូនចុះឡើងធ្វើឲ្យតម្លៃកើនឡើងខ្ពស់ថែមទៀត៕MEO085
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់