
KOL
· 2019-03-20
លាហើយស្នាមក្រិនកែងដៃ ជង្គង់ជាមួយរូបមន្តងាយៗទាំងនេះ
0
បញ្ហាក្រិននៅតាមកែងដៃ ជង្គង់ តែងតែកើតមានចំពោះមនុស្សភាគច្រើន មិនថាប្រុស ឬស្រីឡើយ។ ដូចនេះបើចង់បំបាត់អាចសាកវិធីទាំងនេះបាន។
១.ទឹកឃ្មុំ
ទឹកឃ្មុំ ២ ស្លាបព្រាលាយជាមួយទឹកក្រូចឆ្មារ ១/២ និង banking soda ១ ស្លាបព្រា។ បន្ទាប់មកលាបនៅលើស្បែកជង្គង់ ឬកែងដៃ ទុកចោល ១៥ ទៅ ២០ នាទីរួចហើយលាងជម្រះជាមួយទឹកស្អាត។ ទឹកឃ្មុំសម្បូរជាតិសំណើមដែលធ្វើឲ្យស្បែករលោង និងទន់។ ទឹកក្រូចឆ្មារនឹងជួយស្បែកឲ្យភ្លឺ កាត់បន្ថយស្នាម។
២.ត្រសក់
បន្លែនេះសម្បូរទៅដោយវីតាមីន A និងវីតាមីន C ដែលអាចជួយដល់ការថែរក្សាស្បែក។ ចាប់ផ្ដើមដោយការចិតយកសាច់ត្រសក់ ហើយយកទៅបិទនៅជង្គង់ ឬកិនឲ្យមត់លាយជាមួយទឹកក្រូច និងកែងដៃរយៈពេល ១៥ នាទី ហើយបន្ទាប់មកលាងសម្អាតចេញ។
៣.យ៉ាអួ និងទឹកខ្មេះ
ជារូបមន្តថ្មីដែលមានប្រជាប្រិយភាពនៅទ្វីបអឺរ៉ុប។ ព្រោះទឹកខ្មេះមានអាស៊ីដអាសេទិក ខណៈពេលដែលយ៉ាអួមានអាស៊ីដ lactic ដែលអាចសម្អាតស្បែកយ៉ាងល្អ គ្រាន់តែនាំយកយ៉ាអួ ១ ស្លាបព្រាលាយជាមួយទឹកខ្មេះបន្តិចលាបលើស្បែក ១៥ នាទី ហើយសឹមលាងជាមួយទឹកក្តៅ។
៤.រមៀត
ឱសថមួយក្នុងចំណោមឱសថទាំងឡាយដែលអាចព្យាបាលបញ្ហានេះបាន គឺរមៀតនេះឯង។ វាមានសារធាតុចិញ្ចឹមធម្មជាតិដែលត្រូវបានគេប្រើសម្រាប់ថែទាំស្បែក ដោយសារតែវាមានសារធាតុជួយឲ្យស និងរារាំងបាក់តេរីនៅលើស្បែកជួយព្យាបាល និងធ្វើឲ្យស្បែករលោងភ្លឺ។ វាក៏មានសារជាតិ curcumin ដែលអាចជួយបន្ថយជាតិម៉ាឡេនីននៅលើស្បែកផងដែរ។ គ្រាន់តែយកម្សៅរមៀត ១ ស្លាបព្រាលាយជាមួយទឹកដោះស្រស់។ រួចម៉ាស្សានេះចំណុចនោះ និងទុកឲ្យស្ងួតចាំលាងសម្អាតឲ្យបានល្អ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កីឡាករក្នុងនិងក្រៅប្រទេសចូលរួមកម្មវិធីរួមអបអរសាទរពិធីបុណ្យYuanxiaoនៅក្នុងលំនៅដ្ឋានសម្រាប់កីឡាករព្រឹត្តិកាណ៍កីឡាអាស៊ីរដូវរងា

ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ចុះថ្លៃ៥០៛ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមេសា

ផ្លែឈើក្រហមទាំង ៧ មុខ ល្អបំផុតសម្រាប់សុខភាព ជាពិសេសចំពោះបេះដូង កុំមើលរំលងឱ្យសោះ

ស្ដេចបន្សាបជាតិស្រវឹង និងមិនធ្វើឱ្យឈឺក្បាលធេងធោង

យោបល់ទាំងអស់ (0)