
Raksmei
· 2019-07-18
ព្រឹត្តិការណ៍សន្និសីទ Huawei Developer Conference 2019 នឹងធ្វើឡើងនៅថ្ងៃទី ៩ ដល់ ១១ សីហា តើនឹងមានរឿងអ្វីខ្លះដែលត្រូវពិភាក្សា?
0
ក្រុមហ៊ុន Huawei ផ្ញើលិខិតអញ្ជើញជាផ្លូវការដល់សន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធីឆ្នាំ 2019 របស់ខ្លួនដែលនឹងប្រព្រឹត្តទៅនៅ Songshan ខេត្ត Dongguan ចាប់ពីថ្ងៃទី 9 ដល់ថ្ងៃទី 11 ខែសីហាខាងមុខនេះ។ ក្រុមហ៊ុន Huawei និយាយថាសន្និសីទអ្នកអភិវឌ្ឍន៍នៅឆ្នាំនេះផ្តោតលើបច្ចេកវិទ្យា 5G បច្ចេកវិទ្យា AI និង internet of Things (IoT) ហើយព្រឹត្តិការណ៍ទាំងមូលនឹងមានសុន្ទរកថាសំខាន់ៗរួមមានសកម្មភាពអ្នកអភិវឌ្ឍរួមទាំងវេទិកាបច្ចេកវិទ្យា និងបន្ទប់សរសេរកូដថែមទៀត។
យោងតាមក្រុមហ៊ុន Huawei វានឹងមានកម្មវិធីចែករំលែកព័ត៌មានជាង 200 sessions និងចូលរួមជាមួយដៃគូចំនួន 1500 នាក់របស់ក្រុមហ៊ុន Huawei ព្រមទាំងដៃគូប្រហែលជា 5000 នាក់ចូលរួមក្នុងព្រឹត្តិការណ៍នេះដែលមកពីទូទាំងពិភពលោកផងដែរ។
ដូច្នេះអ្វីដែលយើងអាចរំពឹងពីព្រឹត្តិការណ៍នេះ?
ក្រៅពី 5G, AI និង IoT វាមិនមានស្លាកសញ្ញាច្រើនដែលបញ្ជាក់ក្នុងការអញ្ជើញនោះទេ ប៉ុន្តែការប្រមើលមើលសំខាន់នៃព្រឹត្តិការណ៍នេះរួមបញ្ចូលទាំងប្រព័ន្ធប្រតិបត្តិផ្ទាល់របស់ក្រុមហ៊ុន Huawei (Hongmeng OS) ប៉ុន្តែរឿងនេះនៅមិនត្រូវបានបញ្ជាក់ដោយក្រុមហ៊ុននៅឡើយទេ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Huawei នឹងប្រកាស EMUI 10 នៅក្នុងព្រឹត្តិការណ៍នេះព្រោះកាលពីឆ្នាំមុនក្រុមហ៊ុនបានបង្ហាញ EMUI 9 ក្នុងអំឡុងពេល IFA ហើយមូលហេតុមួយទៀតគឺ Android Q នៅតែស្ថិតក្នុងដំណាក់កាល Beta នៅឡើយ។
ក្រៅពីនេះ លោក Yu Chengdong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei ប្រកាសនៅលើវិបសាយ Weibo ថាមានបច្ចេកវិទ្យាថ្មីមួយទៀតដែលនឹងមកដល់នៅក្នុងព្រឹត្តិការណ៍នោះផងដែរ លោកបណ្ឌិត Wang Chenglu ប្រធានផ្នែកវិស្វកម្មផ្នែកទន់របស់ក្រុមហ៊ុន Huawei Consumer Business Group ក៏ចូលរួមផងដែរ។ដូចគ្នានេះផងដែរ វាប្រហែលជាមានប្រព័ន្ធ System គាំទ្រអ្នកអភិវឌ្ឍន៍ថ្មីមកពីក្រុមហ៊ុន Huawei ផងដែរ ប៉ុន្តែយើងត្រូវរង់ចាំរហូតដល់ខែក្រោយដើម្បីរកឱ្យឃើញនូវអ្វីដែលពិតជាកើតឡើងមែននោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សាហាវមែន!! គ្រោះថ្នាក់ចរាចរ រវាងរថយន្ដ ក្រឡុកស៊ីម៉ង់ត៍ប៉ះជាមួយគោយន្តពីក្រោយបណ្តាលឲ្យកិនបុរសម្នាក់ស្លាប់ភ្លាមៗ

មកមើល ស្ពានកញ្ចក់វែងជាងគេបំផុតក្នុងពិភពលោក គ្រោងសម្ពោធនៅចិន

ចំពោះបងប្អូនស្រ្តីមានផ្ទៃពោះ បើចៀសបានគួរចៀសកុំទទួលទាន ព្រោះអាហារទាំងអស់នេះបំផ្លាញខួរក្បាលទារកក្នុងផ្ទៃ

សេដ្ឋីបច្ចេកវិទ្យា ៥ រូប ជិះតែរថយន្តធុនទាប មិនឡើងស៊េរីដូចគេដូចឯង

ការណែនាំពិសេស
យោបល់ទាំងអស់ (0)